រដ្ឋ​ន្ត្រី​ក្រសួងកសិកម្ម​ចុះ​ពិនិត្យមើល​ការដាំ​បន្លែ​របស់​ប្រជាកសិករ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

1137
ចែករម្លែក

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​លោក ងិន ហ៊ុន ប្រធាន​ន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​កសិដ្ឋាន​ដាំ​បន្លែ សណ្តែក​គួរ ត្រសក់ និង​ត្រកួន​សុវត្ថិភាព​របស់​សហគម​ន៍​ស្វាយ​មានជ័យ ស្ថិតនៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា ក្រម​ដាំ​បន្លែ​របស់​សហគមន៍​ស្វាយ​មានជ័យ មាន​១៧​ក្រុម ស្មើនឹង​៩៧​គ្រួសារ ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ ៧​ហិកតា​។ កន្លងមក​សហគមន៍​នេះ​បានទទួល​ការបណ្តុះបណ្តាល​ពី​មន្ត្រី​កសិកម្ម​ខេត្តកំពង់ឆ្នាំង អំពី​បច្ចេកទេស​នៃ​ការដាំដុះ ហើយក៏​ធ្លាប់​បានទទួល​គាំទ្រ​ពី​គម្រោង​ដៃគូ​មួយចំនួន​ផងដែរ​។​

​លោក​ងិន ហ៊ុន បាន​អោយដឹងទៀតថា បច្ចុប្បន្ន​សហគមន៍​បានធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយចំនួន​ដូចជា​ក្រុមហ៊ុន KOC និង REMIX ដែល​បាន​ប្រមូល​ទិញ និង ចែកចាយ​ទៅ​ទីផ្សារ​។ តាមរយៈ​នៃ​ការអនុវត្ត​កិច្ចសន្យា​នេះ សហគមន៍​បានទទួល​នូវ​ពត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ជាក់លាក់ និង បានរៀបចំ​ផែន​ការដាំដុះ​ច្បាស់លាស់​តាម​ការបញ្ជាទិញ ហើយ​សហគមន៍​គ្រោង​នឹង​ពង្រីក​បន្ថែមទៀត នូវ​សក្តានុពល​ដាំ​ដុះ​បន្ថែមទៀត ព្រោះ​សមាជិក​សហគមន៍​កំពុង​ទទួលបាន​នូវ​ផលប្រយោជន៍​ពិត​ពី​ការដាំ​បន្លែ ហើយ​ជីវភាព​ក៏មាន​ភាពប្រសើរឡើង​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ បាន​ផ្តាំផ្ញើ​ឲ្យ​សហគមន៍​បន្ត​ពង្រីក​លទ្ធភាព​បន្ថែម​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ហើយ​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង ជួយ​ដល់​កសិករ​លើ​ផ្នែក​បច្ចេកទេស​បន្ថែម និង ផ្តល់​ការគាំទ្រ​ដល់​ការបិទ​ស្លាក​សម្គាល់​គុណភាព​ផលិតផល​ដែល​សហគមន៍​ផលិត​បាន ដើម្បី​ឲ្យ​អតិថិជន​ស្គា​ល់ពី​ផលិតផល​កម្ពុជា និង​មាន​គុណភាព​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម