ស្រី​ស្អាត​ម្នាក់​របួសធ្ងន់​ដោយសារ​បើករថយន្ត​ទំនើប​បុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ​បាក់​២​កង់

856
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ នារី​វ័យ​ក្មេង​ម្នាក់​បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន ​បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្ដា​លឲ្យ​រថយន្ត​គៀប​ជាប់​រង​ការ​ខូចយ៉ាងដំណំ ​និង​អ្នកបើកបរ​រងរបួស​ធ្ងន់​។​ ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែវិឆ្ឆិកា ឆ្នាំ​២០១៨​។​
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្ស៊ី​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែង​បានឲ្យដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​លុ​ច្ស​ស៊ី​ស GS300​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2J.1731 ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​
​ខ​ណៈ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​លាន់​ដូច​រន្ទះ​។ រថយន្ត​បង្ក​គៀប​ជាប់​និង​ក្បាល​នាគ​ទៅមុខ​លែងរួច​។ រថយន្ត​រង​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ​និង​អ្នកបើកបរ​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​គ្លី​និ​ច​ឯកជន​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្វ​មូលដ្ឋាន​ទាក់ទង​ជំនាញ​មក​វាស់វែង​ យក​រថយន្ត​បង្ករ​ទៅ​ការិយាល័យ​ចរាចរ​ណ៍ ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំឲ្យម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម