ពិធីបុណ្យ​សាសនា​ហិណ្ឌូ​នៅ​នេ​ប៉ាល់ ប្រារព្ធ “​ទិវា​សុនខ​” គួរឱ្យភ្ញាក់ផ្អើល​

1213
ចែករម្លែក

​ពិធីបុណ្យ “​ទី​ហា​” (Tihar) រយៈពេល ៥ ថ្ងៃ​ក្នុង​សាសនា​ហិណ្ឌូ​នៅ​ប្រទេស​នេ​ប៉ាល់ បានចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ហើយ​វា​ក៏​ជា​ថ្ងៃទី​៣​ដែរ​នៃ​ពិធី​មួយ​ឱ្យ​ឈ្មោះថា “​គូ​គួ ទី​ហា​” (Kukur Tihar) ដែលមាន​ន័យ “​ទិវា​សុនខ​” ។

​សុនខ (​ឆ្កែ​)​ត្រូវបាន​ស្វាគមន៍ និង​ប្រសិទ្ធិ​ពរជ័យ​ដោយ​ការ​ចុច​ដៅ​ពណ៌​ក្រហម​នៅលើ​ថ្ងាស និង​បំពាក់​កម្រងផ្កា ព្រមទាំង​ផ្តល់​សាច់ ទឹកដោះគោ ស៊ុត និង​អាហារ​ល្អៗ​ផ្សេង​
​ទៀត​។​

​អ្នក​កាន់សាសនា​ហិណ្ឌូ​មានជំនឿថា សុនខ​គឺជា​ទេវទូត (​អ្នក​នាំសារ​) របស់​ស្តេចយមរាជ (​អាទិទេព​នៃ​សេចក្តីស្លាប់​) ហើយ​ការធ្វើឱ្យ​សុនខ​សប្បាយចិត្ត ពួកវា​នឹង​ជួយ​រម្សាយកំហឹង របស់​ស្តេចយមរាជ​។

​សូមបញ្ជាក់ថា គោ និង​សត្វ​ក្អែក​ក៏ត្រូវ​បាន​ស្វាគមន៍​ស្រដៀង​គ្នា​នេះដែរ​។ ហើយ​មិនមែន​តែ សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់​ទេ ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ សូម្បី​សុនខ​អនាថា ក៏​ត្រូវបាន​ស្វាគមន៍​ឱ្យចូល​រួម​ដែរ​។

​ដើម្បី​ស្វាគមន៍​ពិធីបុណ្យ​នេះ ប្រជាជន​ទូទាំងប្រទេស​នេ​ប៉ាល់ នាំគ្នា​ជូត​លាង​សម្អាតផ្ទះ និង​បរិវេណ​ផ្ទះ​របស់​ពួកគេ​ដើម្បី​នាំមក​នូវ​សិរី​សួស្តី និង​ភាព​ចម្រុងចម្រើន​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម