អ្នកគាំទ្រ​ជួល​តារា​កុនកូនជ្រូក​ស្រាត​រត់​កាត់​តារាង​បាល់ទាត់​ដើម្បីឱ្យ​ក្រុម​ប្រជែង​បែក​អារម្មណ៍​

1912
ចែករម្លែក

​តារាភាពយន្ត​កូនជ្រូក (porn star) ម្នាក់​បាន​រត់​កាត់​តារាង​បាល់ទាត់​ទាំង​អាក្រាត កាយ​ននលគក បន្ទាប់ពី​អ្នកគាំទ្រ​ហូ​ឡង់ ជួល​ឱ្យ​នាង​ធ្វើ​ដូច្នេះ​ដើម្បីឱ្យ​កីឡាករ​ក្រុម​ប្រជែង បែក​អារម្មណ៍ ចាញ់​ការប្រកួត​។

​អ្នកគាំទ្រ​ក្រុម Rijnsburgse Boys បាន​ជួល​តួ​សិច​នេះ​ឱ្យ​ស្រាត​រត់​កាត់​តារាង បាល់ទាត់​អំឡុង ក្រុម​នេះ​ប្រកួត​ជាមួយ​ក្រុម​ប្រជែង AFC នៅ Division 3​។​

​តួ​សិច​ចាក់​សាក់​ពេញ​ខ្លួន​ដែលមាន​ឈ្មោះថា ហ្វ​ក់​ស៊ី (Foxy) ខាងលើនេះ​បាន​រត់​កាត់​តារាង បាល់​ដោយ​មិន​ស្លៀក​អ្វី​ទាំងអស់ ក្រៅពី​ស្រោមជើង និង​ស្បែកជើង​កីឡា​។

​នាង​បាន​គ្រវី​ទង់​ក្រុម Rijnsburgse Boys នៅពេល​នាង​រត់​កាត់​តារាង​បាល់ ហើយរ​ត់ទៅ មក​នៅ​ចំពោះមុខ​កីឡាក និង​ក្រុម​អ្នកគាំទ្រ ធ្វើឱ្យ​ពួកគេ​ស្រឡាំងកាំង​។ ទោះជា​យ៉ាងណា វា​មិន​សម​ដូច​បំណង​ឡើយ ដោយ​ក្រុម​របស់​ពួកគេ​បាន​ចាញ់ ៦-២៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម