ទាហាន​ថៃ​ផ្ទុក​អេដស៍​ម្នាក់​ចម្លងមេរោគ​ទៅកាន់​ក្មេងប្រុស​ជាង​៧០​នាក់​ក្រោយ​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក​

1131
ចែករម្លែក

ប៉ូលិសថៃនិយាយថា ខ្លួនបានចាប់ខ្លួនទាហានផ្ទុកវីរុស្សហ៊ីវ ដែលបង្កជម្ងឺអេដស៍ម្នាក់ពីបទចោទប្រកាន់សម្លុតគំរាមនិងចាប់រំលោភក្មេងប្រុសជំទង់ជាង៧០នាក់ក្រោយទទួលបណ្តឹងថា បុរសជាទាហានឋានៈពលទោអាយុ៤៣ឆ្នាំនេះ ប្រើឈ្មោះក្លែងក្លាយក្នុងបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធីទាក់ទងសំរាប់មនុស្សស្រឡាញ់ភេទដូចគ្នាBluedដើម្បីអន្ទងទាក់ទាញជនរងគ្រោះ។

បុរសនេះបង្ហោះរូបមនុស្សរាងសង្ហារនៅក្នុងហ្វេសប៊ុករបស់ខ្លួនដើម្បីទាក់ទាញក្មេងប្រុសៗអោយចូលអន្ទាក់របស់ខ្លួន។

ទាហានរូបនេះតំរូវអោយក្មេងៗទាំងនោះបញ្ជូនរូបស្រាតរបស់គេមុនណាត់ជួបគ្នា។នៅពេលក្មេងៗទាំងនោះមក​ជួប​​និងដឹងថាទាហាននេះមិនត្រូវគ្នានឹងរូបក្នុងprofileលើហ្វេសប៊ុក គាត់ក៏ប្រើវិធីសម្លុតគំរាមទម្លាយរូបស្រាតរបស់ក្មេងទាំងនោះនិងចាប់រំលោភតែម្តង។

Blued ជាកម្មវិធីទាក់ទងរវាងប្រុសខ្ទើយរបស់ចិន ដែលពលទោ ចាកគ្រីទ ខំស៊ីង ​ប្រើទាក់ទងជាមួយក្មេងប្រុសជំទង់ថៃអោយចូលក្នុងអន្ទាក់របស់ខ្លួន

ប៉ូលិសបានអោយដឹងទៀតថា ខ្លួនបានរកឃើញថ្នាំព្យាបាលហ៊ីវពេលចាប់ខ្លួនពលទោ ចាកគ្រីទ ខំស៊ីង នៅផ្ទះរបស់បុរសនេះកាលពីថ្ងៃពុធ៧វិច្ឆិកានៅខេត្តខុនឃែន។ការការធ្វើតេស្តិ៍ គេរកឃើញថា បុរសមានផ្ទុកវីរុស្សហ៊ីវ។

របាយការណ៍បញ្ជាក់ថា បុរសនេះឆ្លងហ៊ីវនៅឆ្នាំ២០០៩និងបានទៅព្យាបាលនៅឆ្នាំ២០១៥ និងបានចាប់រំលោភក្មេងតាំងពីនៅក្រុងបាងកកនិងទើបរើទៅរស់នៅខុនឃែនកាលពី៨ខែមុន។

តាំងពីមុនមក ចាកគ្រីទ បានចាប់រំលោភក្មេងប្រុសមិនតិចជាង៧៥នាក់ទេ ដោយជនរងគ្រោះអាយុពី១៣​ទៅ១៨ឆ្នាំ មកពីខេត្តផ្សេងៗ។

ប៉ូលិសបានចោទប្រកាន់៦ករណីពីបទបំពានលើអនីតិជន រួមមានចាប់រំលោភ ប្រព្រឹត្តអំពើអាសអាភាសនិងសម្លុតគំរាម។បុរសនេះក៏ត្រូវបានបណ្តេញចេញពីជួរយោធាផងដែរ៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម