លី​វឺ​ភូ​ល និង ឆេ​ល​ស៊ី ផ្តោត​គោលដៅ​ផ្ទេរ​កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ នៅ​រដូវក្តៅ​

1084
ចែករម្លែក

​ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) រំពឹងថា នឹង​ទទួលបាន​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្រុម លី​យ៉ុង​(Lyon) នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ខកខាន​ឱកាស​ចាកចេញ​កាលពីដើម​ឆ្នាំនេះ​។​
​ ​
​ការបរាជ័យ​មិនបាន​ផ្ទេរចេញ​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​មកកាន់​ក្លិប លី​វឺ​ភូ​ល​(Liverpool) គឺជា​រឿង​ដ៏​ចម្រូងចម្រាស​មួយ​ក្នុងចំណោម​រឿងរ៉ាវ​ច្រើន​ទៀត អំឡុង​រដូវ​កាល​ទិញដូរ​លើកចុងក្រោយ ដោយ​ក្លិប លី​វឺ​ភូ​ល​(Liverpool) ស្ទើរតែ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ដែលជា​ជើងឯក​វើ​ល​ខាប់ ប៉ុន្តែ​បែរជា​ដកខ្លួន​ចេញ​វិញ​ដោយ​លើកឡើង​ពី​កង្វល់​ទាក់ទិន​សុខភាព​។​
​ ​
​គេ​ជឿថា លី​វឺ​ភូ​ល​មានការ​បារម្ភ​អំពី​ផលប៉ះពាល់​យូរអង្វែង​ដោយសារ​របួស​ជង្គង់ ប៉ុន្តែ​ហ្វេ​គ័​រ នៅតែ​មានឱកាស​បង្ហាញ​មុខ​៩​លើក​សម្រាប់​ក្រុម​របស់ខ្លួន​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​គ្រាប់​បាល់​ឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​គេ​មិនទាន់​ដឹងថា តើ​ក្លិប លី​វឺ​ភូ​ល នឹង​បង្កើន​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ​រូបនេះ នៅ​រដូវក្តៅ​នេះ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​នៅពេលនេះ កីឡាករ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅ នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​ឆេ​ល​ស៊ី​ដែលជា​គូប្រជែង​របស់​ក្លិប លី​វឺ​ភូ​ល​(Liverpool) នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​ក្លឹប​យក្ស​អាល្លឺម៉ង់ បា​យឺន មូ​និ​ច​(Bayern Munich) នៅ​ក្របខណ្ឌ Bundesliga ផងដែរ​។​
​ ​
​តាម​ព័ត៌មាន​ថា ហ្វេ​គ័​រ នឹងមិន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ទេ ស្របពេល​ក្លឹប Lyon ត្រៀម​អនុញ្ញាត ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir)

ទីតាំងផ្សាយពាណិជ្ជកម្ម