អាមេរិក​ពន្យារពេល​ការអនុម័ត​របស់​អង្គការសហប្រជាជាតិ​អំពី​ជំនួយ​សម្រាប់​កូរ៉េខាងជើង​

933
ចែករម្លែក
  • 25
    Shares

សារព័ត៌មានAFP បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨វិច្ឆិកាថា សហរដ្ឋអាមេរិកកំពុងពន្យារពេលការអនុម័តសំណើជាច្រើនសម្រាប់ការលើកលែងការដាក់ទណ្ឌកម្មដើម្បីផ្តល់រថយន្តត្រាក់ទ័រជាច្រើន និងគ្រឿងបន្លាស់ព្រមទាំងទំនិញផ្សេងទៀត ដែលត្រូវការសម្រាប់ជំនួយមនុស្សធម៌នៅកូរ៉េខាងជើង។

រុស្ស៊ីបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិភាក្សាអំពីការពន្យារពេលនេះនៅកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍។

កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដ៏ខ្លាំងដែលត្រូវបានដាក់ដោយសារការធ្វើតេស្តសាកល្បងមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះបញ្ជាក់ថា វាមិនប៉ះពាល់ជំនួយមនុស្សធម៌ទេ។

ការលើកលែងនេះ នឹងអនុញ្ញាតឱ្យមានការចែកចាយគ្រឿងបរិក្ខារនិងគ្រឿងបន្លាស់ផេ្សងៗដែលត្រូវការដើម្បីជួសជុលមន្ទីរពេទ្យ និងការផ្តល់គ្រឿងយន្តកសិកម្មដូច ជាត្រាក់ទ័រនិងទំនិញផ្សេង ទៀតដែលត្រូវការសម្រាប់គម្រោងមនុស្សធម៌។ នេះបើយោង តាមសារព័ត៌មានAFP។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាឡេបាននិយាយថាសហរដ្ឋអាមេរិកនឹងចំណាយពេលវេលារបស់ខ្លួនដើម្បីពិនិត្យសំណើទាំងនេះដើម្បីធានាថាវាមិនត្រូវបានបង្វែរទៅឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយជំនួសឱ្យអ្នកដែលត្រូវការជំនួយបន្ទាន់នោះ។

លោកស្រី បានចោទប្រកាន់រុស្ស៊ីថាបានស្វែងជួយដល់កូរ៉េខាងជើង ដោយលើកបញ្ហាទណ្ឌកម្មនេះ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កន្លងមកសហរដ្ឋអាមេរិកបានច្រានចោលការអំពាវនាវពីចិននិងរុស្ស៊ីដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្មដើម្បីផ្តល់រង្វាន់ដល់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែលបានបញ្ឈប់ការសាកល្បងមីស៊ីលនិងបើកការចរចាជាមួយសហរដ្ឋអាមេរិក។

រដ្ឋបាលរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក បានអះអាងថាការដាក់ទណ្ឌកម្ម ត្រូវតែបន្តធ្វើដើម្បីបង្ខំ លោក គីម ជុងអ៊ុនឱ្យអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕ដោយ៖សុខា/sn

កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដ៏ខ្លាំងដែលត្រូវបានដាក់ដោយសារការធ្វើតេស្តសាកល្បងមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម