ក្រុម លៃ​សេ​ស្ទ័​រ នឹង​ប្រើប្រាស់​ឯកសណ្ឋាន​ពីរ​ខុសគ្នា​ក្នុងជំនួប​ជាមួយ​ក្រុម ប៊ឺ​ឡី នៅ​ថ្ងៃ​សៅរ៍​នេះ​

1243
ចែករម្លែក

​ក្រុម លៃ​សេ​ស្ទ័​រ (Leicester) នឹង​ប្រើប្រាស់​ឯកសណ្ឋាន​ពីរ​ខុសគ្នា​សម្រាប់​ការប្រកួត ជាមួយ​ក្រុម​ប៊ឺ​ឡី ( Burnley) សម្រាប់​ការប្រកួត​ពោរពេញ​ដោយ​ភាព​ក្តុកក្តួល​នៅ​យប់ ថ្ងៃ​សៅរ៍​។​
​ ​
​នៅ​តង់​ទី​១ ពួកគេ​នឹង​ប្រើ​ឯកសណ្ឋាន​ដែលមាន​សរសេរ​ឈ្មោះ​អតីត​ម្ចាស់​ក្លិប វិឆៃ ស្រ៊ី​វ​ឌ្ឍា​នា​ប្រា​ហា (Vichai Srivaddhanapraha) ហើយ​នៅ​តង់​ទី​២ ពួកគេ​នឹង​ប្រើប្រាស់​ឈុត​ដែល​ភ្ជាប់​ទៅនឹង​ទិវា​ចងចាំ​ជា​ប្រពៃណី​របស់​អង់គ្លេស​។​
​ ​
​អ្នកគាំទ្រ​នឹង​ទទួលបាន​កាដូ ដើម្បី​ជាការ​ឧទ្ទិស​ដល់​ឆាកជីវិត​របស់​មហាសេដ្ឋី​ជនជាតិ​ថៃ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅពេល​ចាក​ចេញពី​ពហុកីឡាដ្ឋាន បន្ទាប់ពី​ក្រុម Leicester បញ្ចប់​ការប្រកួត​ជាមួយ​ក្រុម វេស ហេម​(West Ham) ។​
​ ​
​គេ​នឹង​ចែកជូន​កន្សែង និង​វត្ថុ​ផ្សេងៗ​ទៀត​ដល់​អ្នកគាំទ្រ និង​មាន​កម្មវិធី​ពិសេស ដើម្បី​រំឭក ដល់​ឆាកជីវិត​របស់​បុរស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា លោក​ថៅកែ​។ ក្លឹប​ក៏បាន​ប្រកាស ពី​គម្រោង​ប្រមូល​កម្រងផ្កា​នៅ​ទីតាំង​ថ្មី​ទៅ​ដាក់​ជិត​កន្លែង​ធ្លាក់​យន្តហោះ​ផងដែរ​។​
​ ​
ក្លឹប​បានស្នើ​ឲ្យ​អ្នកគាំទ្រ​ធ្វើដំណើរ​ទៅ​ទីលាន​ឲ្យ​បាន​មុន​ម៉ោង​ដោយសារ​អាចមាន​ការកកស្ទះ ដែល​បណ្តាលមកពី​ការដើរ​ពី​តំបន់​កណ្តាល​ក្រុង​ទី​កាន់​ពហុ​កីឡដ្ឋាន King Power Stadium ដែល​គេ​រំពឹងថា នឹង​ទទួល​អ្នកគាំទ្រ​ប្រហែល​២០.០០០​នាក់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ក្រុម Leicester

ទីតាំងផ្សាយពាណិជ្ជកម្ម