ផ្លូវភ្លោះ​ដាំ​ដើមឈើ​ដើម​ផ្កា​និង​បំពាក់​បង្គោល​ភ្លើង​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ក្រុង​ព្រះវិហារ

1243
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ទី​រួម​ខេត្តព្រះវិហារ​ក៏បាន​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​គួរ​ជាទី​ទាក់ទាញ​ដូចជា​ការស្ថាបនា​ឲ្យ​មាន​ជា​សួនច្បារ​រង្វង់​មូល​និង​សួន​កុមារ​ដែល​បំពាក់​ដោយ​ឧបករណ៍​សម្រាប់​ឲ្យ​កូនក្មេង​លេង​។​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ដឹកនាំ​ដោយ​លោក​សំលាង​ទ្រី​តាម​ការចង្អុល​ណែនាំ​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាល​ព្រះវិហារ​បាន​។​

​មន្ត្រី​មន្ទីរ​បាននិងកំពុង​ធ្វើ​សកម្មភាព​សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​មួយ​ខ្សែ​ថែមទៀត​ដោយ​រៀបចំ​ឲ្យ​ទៅជា​សួន​ពុះ​ទ្រូងផ្លូវ​រូ​ម​ទាំង​ការដាំ​ដើមឈើ​ដាំ​ស្មៅ​និង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅលើ​សួន​កណ្តាល​ទ្រូង​នេះ​។​លោក​សំលាង​ទ្រី​បាន​ឲ្យ​ដឹងថា​ការដ្ឋាន​សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​នេះ​មាន​ប្រវែង​២,១៧០​ម៉ែត្រ​ទទឹង​។​សួន​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​មាន​ទំហំ​១​ម៉ែត្រ​៤​តឹក​មាន​ដាំ​ដើមឈើ​ដាំ​ស្មៅ​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​LED​និង​មាន​ផ្លូវ​សងខាង​១៨​ម៉ែត្រ​រួមទាំង​ដាក់​ខឿន​សងខាង​នៃ​ចិញ្ចើមផ្លូវ​ផងដែរ​។​

​លោក​បានបញ្ជាក់​ផងដែរ​ថា​នៅ​ខេត្តព្រះវិហារ​មាន​រថយន្ត​តូច​ដែល​បាន​ចុះបញ្ជី​រួច​មាន​ចំនួន​៥០០​គ្រឿង​។​អញ្ចឹងទេ​កំណាត់​ផ្លូវ​នេះ​បើទោះបីជា​ទៅមុខ​១០​ឆ្នាំ​ទៀត​ក៏​មិនមាន​ការកកស្ទះ​ចរាចរណ៍​ដែរ​។​ក្រោយ​ការស្ថាបនា​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​រួច​ក្រុង​ព្រះវិហារ​នឹង​បង្អួត​សម្រស់​មួយកម្រិត​ទៀតហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម