រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ក្រុង​ច្បារមន​

731
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ដ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២.៣ ស្ថិត​ត្រង់ចំណុច​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សេក វិ​ន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​ច្បារមន ក្រុង​ច្បារមន បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​ខាង​ក៍​ជ្រុល​ទៅបុក​រថយន្ដ​មួយគ្រឿង​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-6657​អ្នកបើកបរ​ឈ្មោះ ផុង រិ​ទ្ធិ​វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​។​

​ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។ សព​ត្រូវបាន​នគរបាល​ជំនាញ​ទាក់ទង​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​នគរ​បាលយ​កមក​​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម