បេ​ក្ខ​នារី​បវរកញ្ញា​ផែនដី​៣​រូប​ត្អូញត្អែរ​ពី​ការ​បៀតបៀន​ផ្លូវភេទ​អំឡុង​ការប្រកួត​នៅ​ហ្វីលីពីន​

1054
ចែករម្លែក
  • 113
    Shares

​យ៉ាងហោចណាស់​បេ​ក្ខ​នារី ៣ នាក់​នៅក្នុង​ការប្រឡង​បវរកញ្ញា​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ម៉ានីល​បាន​ចោទប្រកាន់​អ្នក​ឧបត្ថម្ភ​ម្នាក់​ពីបទ​យាយី​ផ្លូវភេទ​មកលើ​ពួកនាង ជាមួយ​សំណើ​មិន​សមរម្យ ការនិយាយ​ឆ្អេះ​ឆ្អះ និង ការ​ស្ទាប​មិន​សមរម្យ​។​

​នៅលើ​ទំព័រ​ដាច់ដោយឡែក​ពីគ្នា​នៅលើ Instagram បេ​ក្ខ​នារី​បវរកញ្ញា​ផែនដី គឺ​នាង ជែ​ម វ៉ាន់​ដិ​ន​បឺ​ក មកពី​កាណាដា នាង​អាប់​បេ អាន​ណេ ហ្គា​យ​ប្រោ​ន មកពី​អង់គ្លេស និង​នាង អេ​ម​ម៉ា មែ ស៊ីដ​ឌី មកពី​កោះ​ក្វាម បាន​និយាយថា ពួកនាង​មាន​អារម្មណ៍​ថា​ត្រូវគេ​កេងប្រវ័ញ្ច ងាយ​រងគ្រោះ និង រង​ការ​បៀតបៀន​ផ្លូវភេទ​អំឡុងពេល​១​ខែ មុនពេល​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍​ទី​៣​វិច្ឆិកា​។​

​នាង​ស៊ីដ​ឌី បានប្រកាស​ឈ្មោះ​លោក អា​ម៉ា​ដូ គ្រូ​ស (Amado Cruz) ជា​អ្នក​ឧបត្ថម្ភ​ម្នាក់​ដែលមាន​ភោជនីយដ្ឋាន​ជាច្រើន​នៅ​ហ្វីលីពីន ថា​ជា​អ្នក​ដែល​មក​បាន​ទាក់ទង​រូបនាង និង​បេ​ក្ខ​នារី​ដទៃទៀត​ម្តង​ហើយ​ម្តងទៀត ដើម្បី​សុំ​រួមភេទ​។​

​លោកគ្រូ​ស​មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​លើ​ការចោទប្រកាន់​ប្រឆាំងនឹង​រូបលោក​នៅឡើយ​ទេ​។​

​ការប្រកួត​បវរកញ្ញា​ផែនដី​ដែលជា​កម្មវិធី​ប្រកួត​សម្រស់​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ផ្នែក​បរិស្ថាន គឺជា​ការប្រកួតប្រជែង​ជា​អន្តរជាតិ​តូច​ជាងគេ​បំផុត​ក្នុងចំណោម​ការប្រឡង​បវរកញ្ញា​អន្តរជាតិ​ប្រចាំឆ្នាំ​ចំនួន​៤​។ តាមរយៈ​អង្គការ​មូលនិធិ​មួយ ការប្រកួត​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយរ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​និង​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ និង​ធ្វើការ​ជាមួយ​ក្រុម​អង្គការ​ដទៃទៀត​ដូចជា អង្គការ​ហ្គ្រី​ន​ភី​ស​និង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​។​

​នាង​វ៉ាន់​ដិ​ន​បឺ​កបាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ពុធ​ទី ៧ ខែវិច្ឆិកា​ដើម្បី​លាតត្រដាង​ថា​អ្នក​ឧបត្ថម្ភ​មួយរូប​ត្រូវបាន​គេ​ផ្តល់​លេខ​ទូរស័ព្ទ​របស់​នាង​ឱ្យទៅ​គាត់​ដោយ​គ្មាន​ការយល់ព្រម​ពី​នាង ហើយ​បានចាប់ផ្តើម​ស្នើសុំ​ឈ្មោះ​សណ្ឋាគារ​និង​លេខ​បន្ទប់​របស់​នាង​។​

​នាង​បាន​សរសេរ​នៅលើ Instagram ថា “​វា​គ្មាន​ប្រយោជន៍​ទេ​។ តែ​គាត់​បានបង្ហាញ​ខ្លួន​ស្ទើរតែ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​របស់ខ្ញុំ ដោយ​ប្រាប់​ខ្ញុំ​ថា គាត់​អាច​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​របស់ខ្ញុំ​និង​ស្នើសុំ​រួមភេទ​ដើម្បី​ជា​ថ្នូរ​ជួយ​ឱ្យ​ខ្ញុំ​ឡើង​វគ្គ​បន្តទៀត​ក្នុងការ​ប្រកួត​។ ខ្ញុំ​ខ្ពើមរអើម​ណាស់​”៕ ដោយ៖ កញ្ញាដាលីស

(​រាប់​ពីឆ្វេង​) នាង ជែ​ម វ៉ាន់​ដិ​ន​បឺ​ក មកពី​កាណាដា នាង​អាប់​បេ អាន​ណេ ហ្គា​យ​ប្រោ​ន មកពី​អង់គ្លេស និង​នាង អេ​ម​ម៉ា មែ ស៊ីដ​ឌី មកពី​កោះ​ក្វាម

ទីតាំងផ្សាយពាណិជ្ជកម្ម