មនុស្ស​ដែល​កើត​ជំងឺលើសឈាម​នៅមុន​អាយុ ៤០ ឆ្នាំ ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​វ័យ​កណ្តាល​

1499
ចែករម្លែក
  • 14
    Shares

​ការសិក្សា​ថ្មី​២​បាន​បង្ហាញថា អ្នក​ដែល​វិ​វត្ត​ទៅជា​ជំងឺលើសឈាម​នៅមុន​អាយុ ៤០ ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​វ័យ​កណ្តាល​។​

​ការសិក្សា​មួយ​ក្នុងចំណោម​ការសិក្សា​ទាំង​២​បាន​ពិនិត្យ​តាមដាន​លើ​មនុស្សពេញវ័យ​ចំនួន ៤.៨០០ នាក់​នៅ​សហរដ្ឋអាមេរិក​និង​បាន​រកឃើញថា ការឡើង​សម្ពាធ​ឈាម​ខ្ពស់​នៅមុន​អាយុ ៤០ ឆ្នាំ​បាន​ផ្សាភ្ជាប់​ទៅនឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ ៣,៥ ដង​ក្នុងអំឡុង​ការតាមដាន​រយៈពេល ១៩ ឆ្នាំ​មកនេះ​។​

​ការសិក្សា​ទី ២ បាន​ពិនិត្យ​លើ​មនុស្ស​វ័យក្មេង​ជិត ២,៥ លាន​នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ហើយ​ក៏បាន​រកឃើញ​ផងដែរ​ថា ការកើត​ជំងឺលើសឈាម​នៅមុន​អាយុ ៤០ ឆ្នាំ ក៏​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

​ស្ត្រី​ក្នុងការ​ស្រាវជ្រាវ​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង​ដល់​ទៅ ៧៦ ភាគរយ ហើយ​ចំពោះ​បុរស ហានិភ័យ​គឺមាន​ខ្ពស់ជាង ពោលគឺ ៨៥ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​បុរស​ផ្សេងទៀត ដែលមាន​សម្ពាធ​ឈាម​ធម្មតា​៕ ដោយ៖ កញ្ញាដាលីស

 

ទីតាំងផ្សាយពាណិជ្ជកម្ម