បច្ចេកទេស​ផលិត​ជី​កំ​ប៉ុ​ស្ត​រយៈពេល​ខ្លី​

3272
ចែករម្លែក
  • 16
    Shares

នេះ​ជា​បច្ចេកទេស​ផលិត​ជី​កំ​ប៉ុ​ស្ត​រយៈពេល​ខ្លី អាច​ប្រើប្រាស់​លើ​ដំណាំ​គ្រប់​ប្រភេទ ធ្វើ​ឲ្យ​ដំណាំ​លូតលាស់ និង​បាន​ផល​ល្អ​ម្យ៉ាងទៀត អាច​រកប្រាក់​ចំណូល​បាន​ខ្លះៗ​តាមរយៈ ការលក់​ផលដំណាំ​នេះ ។​

១- ធាតុ​ផ្សំ​
– ស្លឹកឈើ​ស្ងួត​
– អង្កាម​ឆៅ ២០​គីឡូក្រាម​
– ធ្យូង​អង្កាម ២០​គីឡូក្រាម​

– សណ្ដែកខ្មោច​
– លាមក​មាន់ ៥០​គីឡូក្រាម​
– សណ្ដែកបាយ ឬ​សណ្ដែក​អង្រែ ១០​គីឡូក្រាម ។​

២- របៀប​ធ្វើ​
– ស្រទាប់​ទី​១: រៀប​ស្លឹកឈើ​ស្ងួត​កំរាស់ ២​តឹក ២០​គីឡូក្រាម​
– ស្រទាប់​ទី​២: អង្កាម​ឆៅ ១​តឹក​

– ស្រទាប់​ទី​៣: ធ្យូង​អង្កាម ១​តឹក​
– ស្រទាប់​ទី​៤: លាមក​មាន់ ០,៥​តឹក (​កន្លះ​តឹក​)

– ស្រទាប់​ទី​៥ សណ្ដែកខ្មោច ១​តឹក​។​
– ក្រោយពី​រៀប​ជា​ស្រទាប់​រួច ស្រោច​ទឹក​មួយថ្ងៃ​ពីរដង (​ករណី​រដូវប្រាំង​)
– បើ​រដូវវស្សា​មិនបាច់​ស្រោច​ទឹក​ទេ ហើយក៏​មិនចាំបាច់​ធ្វើ​ដំបូល​ដែរ ។​

៣- របៀប​ប្រើ​
– ក្រោ​ពី​ធ្វើបាន​៣០​ថ្ងៃ​អាច​យក​ជី​នេះ​ទៅប្រើ​ប្រាស់​បាន​
– ប្រើ​ទៅលើ​ស្រូវ​ដែលមាន​បរិមាណ ៥០០​គីឡូក្រាម​លើ​ផ្ទៃដី​ទំហំ ១​ហិកតា​

– ដាក់​ដំណាំ​ឈើ​ហូប​ផ្លែ​ដែលមាន​បរិមាណ ៣០០​គីឡូក្រាម​សម្រាប់​ទ្រាំ​បាត និង​សម្រាប់ ដាក់​បំប៉ន ២០០​គីឡូក្រាម​នៅលើ​ស្វាយ​ចំនួន ៤៥​ដើម​

– ប្រភេទ​ដំណាំ​ដែល​បាន​ប្រើ​ជី​កំ​ប៉ុ​ស្ត​មានដូចជា កូន​ស្វាយ និង​បន្លែ​គ្រប់មុខ​

– សម្រាប់​កូន​ស្វាយ ១​ដើម ត្រូវដាក់​ជី​១​គីឡូក្រាម​នៅ​បាត​រណ្ដៅ ។ តែបើ​ដាក់​បំប៉ន​គឺ​ក្នុង ១​រង​ចំនួន ២​គីឡូក្រាម​ដែលមាន​ប្រវែង​បណ្ដោយ ១០​ម៉ែត្រ ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម