នាង អា​ឌ្រី​យ៉ាណា លី​ម៉ា អរគុណ​ទស្សនិកជន​នៅ​កម្មវិធី​ដើរ​ម៉ូត​ចុងក្រោយ​របស់​នាង​

982
ចែករម្លែក
  • 7
    Shares

​នាង អា​ឌ្រី​យ៉ាណា លី​ម៉ា (Adriana Lima) ដ៏​រំជើបរំជួល​បាន​ឱនក្បាល​គោរព​អរគុណ​និង​គង​ដៃ​របស់​នាង​នៅលើ​បេះដូង ខណៈដែល​នាង​បាន​ដើរ​ម៉ូត​ជា​លើក​ទី​១៨​និង​ជា​លើកចុងក្រោយ​នៅក្នុង​កម្មវិធី​ដើរ​ម៉ូត Victoria’s Secret Fashion Festival ក្នុង​ឈុត​ស្លាប​ទេពធីតា​ពណ៌​ស​របស់​នាង ខណៈដែល​ប្រិយមិត្ត​ស្រែក​អបអរ​ពី​ខាងក្រោម​។​

​វីដេអូ​ឃ្លី​ប​រំលឹក​ស្នាដៃ​មួយ​បាន​ចាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​វិច្ឆិកា​ក្នុងអំឡុង​ព្រឹត្តិការណ៍​ដើរ​ម៉ូត​ដ៏​ធំ​បំផុត​មួយ​នេះ ដោយ​ប្រកាសថា លី​ម៉ា “​ជា​ទេពធីតា​ដ៏​អស្ចារ្យ​បំផុត​គ្រប់​សម័យកាល​” ខណៈដែល​បទ​ចម្រៀង “Praise You” របស់ Fatboy Slim បាន​ចាក់​ដំណាលគ្នា​។​

​កម្មវិធី​ដើរ​ម៉ូត​នេះ​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃទី ២ ធ្នូ​នៅ​ប៉ុស្តិ៍ ABC និង​នៅ ១៩០ ប្រទេស​ជុំវិញ​ពិភពលោក​។​

​ក្រុម​ចម្រៀង​និង​តារាចម្រៀង​ដូចជា ក្រុម The Struts លោក​សោ​ន មេន​ដេ​ស ក្រុម The Chainsmokers នាង រីតា អូ​រ៉ា នាង​បេ​បេ រី​ហ្សា នាង​កែ​ល​ស៊ី បែ​ល​ឡា​រី​នី និង នាង ហែល​សី បាន​សម្តែង​នៅលើ​ឆាក​ដើរ​ម៉ូត​នៅ​សង្កាត់​ម៉ាន់​ហា​ថែ​ន នៃ​ទីក្រុង​ញូវយ៉ក ខណៈ​តារា​បង្ហាញ​ម៉ូត​កំពូល ៦០ នាក់​ផ្សេងទៀត​បាន​ដើរ​បង្អួតរាង​នៅលើ​ឆាក ក្នុងនោះ​រួមមាន​ទាំង​បងប្អូន​ស្រី​ឈ្មោះ បែ​ល​ឡា និង ជី​ជី ហា​ឌី​ត នាង កេ​ន​ដល​ជែ​ន​ន័​រ និង​នាង​វីន​នី ហា​ឡូ​វ ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង អា​ឌ្រី​យ៉ាណា លី​ម៉ា ថ្លែងអំណរគុណ​ដល់​ទ​ស្ស​និក​ជន ដែល​បាន​គាំទ្រ​នាង​នាពេល​កន្លងមក ខណៈដែល​នាង​ដើរ​ម៉ូត​ជា​លើកចុងក្រោយ​នៅ​កម្មវិធី Victoria’s Secret Fashion Festival កាលពី​ថ្ង​ព្រហស្បតិ៍

តារាបង្ហាញម៉ូតដទៃទៀតរបស់Victoria’s Secret​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម