រថយន្ត​សាំ​យ៉ុង ឆ្លងផ្លូវ​ទៅបុក​ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​ម្នាក់​បាក់ជើង​

720
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​រថយន្ត​សាំ​យ៉ុង បើក​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​សេ​១២៥ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវ​សាលា​សុវណ្ណ​ភូមិ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3102 បើក​តាមផ្លូវ​ជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ឆ្លងផ្លូវ​ទៅ​ឆ្វេង​ដៃ ស្រប​ពេលដែល​ម៉ូតូ សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AU-0124 បើកបរ​ដោយ​ឈ្មោះ ស៊ុន សុ​គីម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​បើក​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង ជ្រុល​ទៅបុក​ចំ​ពីមុខ​រថយន្ត​បណ្តាល​ឲ្យ​គៀប​ជាប់ រងរបួស​ធ្ងន់​បាក់ជើង ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ចំណែកឯ​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង រួច​យកទៅ​ទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម