ប្រពន្ធ​ស្លាប់ ប្ដី​របួស ដោយសារ​រថយន្ដ​ដឹក​សសរ​គ្រឹះ​បើក​លឿន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​

971
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ប្តី​ប្រពន្ធ​មួយគូ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​ធុន​ធំ​ដឹក​សសរ​មួយគ្រឿង បាន​បើកបរ​លឿន​ជ្រុល​បុក​ពេញទំហឹង បណ្តាល​ឲ្យ​កិន​ប្រពន្ធ​ស្លាប់ និង​ប្តី​រងរបួស កាលពី​វេលា​ម៉ោង​៩​នឹង​១០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង ភូ​មុ​អន្លង់​គង សង្កាត់​ព្រ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​អ្នកបើកបរ​ឈ្មោះ ម៉ៃ សាន អាយុ​៣២ មុខរបរ​បើកបរ ស្នាក់នៅ​ម្ដុំ​ផ្លូវ​ទំនប់​កប់​ស្រូវ​។​

​បុរស​ជា​ប្តី​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក ដៃ​អោប​សព​ប្រពន្ធ​ថា រាល់ថ្ងៃ​ពួកគាត់​មានជីវិត​ក្រីក្រ​ណាស់ រក​មួយថ្ងៃ​ហូប​មួយថ្ងៃ ដោយ​ថ្ងៃនេះ​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​ប្រពន្ធ​ចេញពី​កន្លែង​រើស​អេតចាយ ដើម្បី​មករក​ទិញ​ម្ហូប​ហូប តែ​អកុសល​ពេល​កំពុង​ជិះ​ម៉ូតូ​សុខៗ ស្រាប់​តែមាន​ឡាន​ធន់​ធំ​មួយគ្រឿង​បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ​ក៏​ជ្រុល​បុក​គាត់​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ប្រពន្ធ​គាត់​ខ្ទាតចូល​ក្រោម​រថយន្ត កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធម៌ ចំណែក​រូបគាត់​បានរ​ង​របួសស្រាល​។ លោកពូ​បន្តថា​ប្រពន្ធ​គាត់​មានឈ្មោះ ស៊ុន យេ​ញ អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ម្ត​គំនរ​សម្រាម សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

​ប្រជាពលរដ្ឋ​បានអោយដឹងថា ក្រោយពេល​កើតហេតុ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដែល​យាម​តាម​គោលដៅ​ដេញ​រហូត​ឃាត់​បាន​ទាំង​តៃកុង​រថយន្ត និង​រថយន្ត​បង្ក​ហើយ​យកទៅ​កាន់​ស្នាក់ការ​ប៉ុស្តិ​ភ្លាមៗ​។

​សមត្ថកិច្ច​បានអោយដឹង​ថា ករណី​គ្រោះ​ចរាចរ​នេះ ត្រូវបាន​កម្លាំង​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​វាស់វែង​អូស​យក​ម៉ូតូ​នឹង​រថយន្ត​បង្ក រួមទាំង​តៃកុង​រថយន្ត​យកទៅ​កាន់​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សាកសព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម