បញ្ជូន​បុរស​៦​នាក់​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​ប្លន់​

1449
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បុរស​ចំនួន​៦​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ធ្វើ​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា កម្លាំង​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​បញ្ជូន​ជនសង្ស័យ ចំនួន​០៦​នាក់ ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ៖ ១.​ឈ្មោះ សល់ គុយ ភេទ​ប្រុស ឣា​យុ ២០ ឆ្នាំ​ជាតិខ្មែរ មុខរបរ​ជាងដែក រសនៅ​ភូមិ​ទ័ព​ស្តេច ឃំ​ុ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​។ ២.​ឈ្មោះ រិ​ន ជាតិ ភេទ​ប្រុស ឣា​យុ ២៧ ឆ្នាំ​ជាតិខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ​វិហា ឃំ​ុ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​។ ៣.​ឈ្មោះ ខឿន ដា​រ៉ា (​ច្រូច​) ភេទ​ប្រុស ឣា​យុ ១៩ ឆ្នាំ​ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឣ​ណ្តូ​ង​តា​ស្រែ​ន ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​។ ៤.​ឈ្មោះ សៀន សុខ​ចាន់​ដា​រ៉ា ភេទ​ប្រុស ឣា​យុ ១៥ ឆ្នាំ​ជាតិខ្មែរ មុខរបរ​សិស្ស រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមា ស្រុក​ព្រៃវែង​។ ៥.​ឈ្មោះ ជី ធា​រី ភេទ​ប្រុស ឣា​យុ ១៦ ឆ្នាំ​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឣ​ណ្តូ​ង​តា​ស្រែ​ន ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​។ ៦.​ឈ្មោះ រឹត ន​រា ភេទ​ប្រុស ឣា​យុ ២០ ឆ្នាំ​ជាតិខ្មែរ មុខរបរ​កម្ម​ករយា​ម​ម៉ូតូ រស់នៅ​ភូមិ​ពង្រ ឃុំ​ក្រញូង​ស្រុក​កំចាយមា ខេត្តព្រៃវែង ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា ឆ្នាំ​.២០១៨ វេលា​ម៉ោង​៨​និង​១០​នាទី​យប់ នៅ​ចំណុច​ភូមិ​សំដី​ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង បង្កដោយ​ជនសង្ស័យ​មាន​គ្នា​០៣ នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ ០១ គ្រឿង​មិន​ស្គាល់​ម៉ាក​ប្រដាប់​ដោយ​ដាវ​និង​ដំបងឆក់ បានធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៥​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ស្វាយរៀង​១G ០៣០៨ លេខ​ម៉ា​សី​ុ​ន​និង​លេខ​តួ ៩២១១៤៩១ ពី​ជនរងគ្រោះ​ឈ្មោះ​ប៉ុល ណារិន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិធំ​ឃុំ​ធ្លក​ស្រុក​ស្វាយជ្រំ ខណៈពេលដែល​ឈ្មោះ​ប៉ុល ណារិន​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ត្រឡប់​ពី​ឃុំ​ស្វាយចេក​ស្រុក​រំដួល​មក​ផ្ទះ​វិញ​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​នៅពេល​ប្លន់​នោះ​ក្រុមចោរ​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ឈ្មោះ​ប៉ុល ណារិន​បណ្តាល​ឲ្យ​របួស​ដៃ​ខាងឆ្វេង​និង​ប្រើ​ដំបងឆក់​ទៅលើ​ឈ្មោះ​កែវ យ៉ុម ជា​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​ដៃ​ខាងឆ្វេង​ដែរ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ក្រុមចោរ​ជិះ​ម៉ូតូ​ឡើង​ផ្លូវ​លេខ​១០​បត់​ទៅ​ជើង​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ជំនាញ​ខេត្តស្វាយរៀង និង​ស្រុក​ស្វាយជ្រំ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ រហូតដល់​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពី​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ​តាម​បច្ចេកទេស​ជំនាញ ក៏​កំណត់​បាន​មុខសញ្ញា​សង្ស័យ​នៅ​មូលដ្ឋាន​ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង ហើយ​សមត្ថកិច្ច​យើង​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​មេសាង និង​ប៉ុស្តិ៍​រដ្ឋបាល​ច្រេស បានធ្វើការ​ហ៊ុ​ព័ទ្ធ​ផ្ទះ​របស់​ឈ្មោះ ឃឿន ដា​រ៉ា នៅ​ភូមិ​ឣ​ណ្តូ​ង​តា​ស្រែ​ន ឃំ​ុ​ច្រេស ស្រុក​មេសាង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់​។​

​វត្ថុតាង​ចាប់​យកបាន​រួមមាន ម៉ូតូ ០៤ គ្រឿង ក្នុងនោះ​ពាក់​ពន្ធ​និង​ករណី​ប្លន់​នេះ​មួយគ្រឿង គឺ​ស្លាក​លេខ ស្វាយរៀង ១G ០៣០៨ និង​ដាវ​សាំ​មូ​រ៉ៃ ០២ ដើម​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពិតជា​បានរួម​គ្នា​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ខេត្តស្វាយរៀង​ប្រាកដ​មែន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម