ម៉ូតូបុកម៉ូតូរួចខ្ទាតចូលក្រោមកង់គោយន្តបណ្តាលឱ្យស្លាប់ម្នាក់របួស២នាក់

910
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូរួចខ្ទាតចូលក្រោមកង់គោយន្តបណ្តាលឲ្យស្លាប់ម្នាក់រងរបួស២នាក់ហេតុការណ៍បាននេះកើតឡើងនៅលើផ្លូវលំក្រាលក្រួសក្រហមត្រង់ចំណុចវត្តបន្ទាប់ស្ថិតក្នុងភូមិភក់ឃុំមហាសាំងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨។

មន្ត្រីនគរបាលបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CA- 5793 ។អ្នកបើកបរឈ្មោះផេង សុខា ភេទស្រី អាយុ២៣ ឆ្នាំរស់នៅភូមិក្រាំងចចាតឃុំមហាសាំងស្រុកភ្នំស្រួចបើកបរពីត្បូងទៅជើង។

លុះបើកមកដល់ចំណុចបានវ៉ា គោយន្តមួយគ្រឿងម៉ាក គូប៊ូតា ពណ៌ក្រហម អ្នកបើកបរឈ្មោះ ឃុន សំបូរ ភេទប្រុសអាយុ៣៧ ឆ្នាំរស់នៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួចដែលកំពុងបើកបរស្របទិសគ្នា។

ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាស៊ូមមើអ៊ីចពណ៌ក្រហមលាយសស៊េរី២០១៦ពាក់ស្លាកលេខកំពង់ស្ពឺ 1H-9026បើកបរ ដោយឈ្មោះ អ៊ិន វុត្ថា ភេទប្រុសអាយុ ២១ឆ្នាំរស់ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច។អ្នករួមដំណើរជាមួយឈ្មោះ ណន សុគង់ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាដែលបើកមកពីទិសផ្ទុយគ្នាបានបុកគ្នាពេញទំហឹងរួចខ្ទាតអ្នកបើកម៉ូតូស៊ូមមើចូលកង់ក្រោយគោយន្តបណ្តាលឲ្យកិនស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់។

ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យសពត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះម៉ូតូទាំង២គ្រឿងនិងគោយន្តត្រូវបាននគរបាលយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកំចាត់តាមនីតិវិធី៕S/

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម