​បុរស​ម្នាក់​ទំនង​មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​បែរជា​ស្លាប់​

751
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​ម៉ាស្សា​មួយកន្លែង​សង្ស័យ​ករណី​ខ្យល់គរ​ព្រោះ​ទំនង​មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​។​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​៥៩៨​ក្នុង​សង្កាត់​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ចូលក្នុង​ផ្ទះ​ម៉ាស្សា​មួយកន្លែង ដែលមាន​យីហោ “​អរគុណ​ចា៎​” ប្រហែល​វេលា​ម៉ោង​៩ ដើម្បី​មក​ម៉ាស្សា​។ តែ​ប្រមាណ​ម៉ោង​១០ បាន​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ឡើង ដោយ​បុរស​ខាងលើ​បាន​ដេកស្លាប់ ។​ខណៈនោះ​ដែរ សមត្ថកិច្ច​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​បុរស​ខាងលើ គឺ​ស្លាប់​ដោយ​ខ្យល់គរ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​និង​សាច់ញាតិ​បាន​ឲ្យ​ដឹងថា​បុរស​ដែល​បាន​ស្លាប់​នៅក្នុង​ផ្ទះ​ម៉ាស្សា​នោះ​មានឈ្មោះ សាយ ចន្ថា អាយុ​៣៨​ឆ្នាំ​។​បច្ចុប្បន្ន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយកន្លែង​នៅក្នុង​សង្កាត់​ទូល​សង្កែ ហើយ​សព​បុរស​ខាងលើ និង​ត្រូវយក​ទៅធ្វើ​បុណ្យ​ឯ​ស្រុកកំណើត​នៅ ខេត្ត ស្វាយរៀង​តាម​ប្រពៃណី​៕S/​

​បុរស​ម្នាក់​ទំនង​មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​បែរជា​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម