ថ្ងៃទី​១០ ខែវិច្ឆិកា ២០១៨

689
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​សំខាន់ ហើយ​ចង់​ធ្វើការ​ពន្យា​ពេល​ក៏​ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានី​ស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ពីព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​មូលមក​កកូរ​ផ្លូវចិត្ត​មិនត្រូវ​ចាប់អារម្មណ៍​ពេក​ឡើយ ហើយ​ធ្វើ​មិនដឹងមិនលឺ​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយក៏​មិន​ងាយ​លូតលាស់​ទៅមុខ​ដែរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​ក្តី ប៉ុន្តែ​លោកអ្នក​ត្រូវ​តស៊ូ​ចំពោះ បញ្ហា​ខ្លួនឯង​និង​អ្នកដទៃ​ច្រើន​នាំ​ពិបាក​ទប់ទល់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ហើយ ត្រូវ​រួសរាន់​បំពេញ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ផង​។​ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចេញ​ប្រកប កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​រង់ចាំ​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃ នេះដែរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពេលនេះ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ទទួលរង​ផល​ង​ប៉ះពាល់​អ្វី​ឡើយ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​រកាំចិត្ត​ច្រើនតែ​យ៉ាងណា​កិច្ចការ​លូតលាស់​ទៅមុខ សន្សឹមៗ​ដូច​សព្វមួយដង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​អតិថិជន ជំពាក់​ប្រាក់កាស ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់ ដាក់ខ្លួន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​ឯកសារ​ត្រូវ​ត្រៀម​ឱ្យ​បានល្អ​ពីព្រោះថា ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​បញ្ហា​យាយី​និង​រឿង​រាវ​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅ​ថ្ងៃ នេះ​មិន​ថា​ការងារ ឬ​ប្រកប​កិច្ចការ​អ្វី​ឡើយ​ដំណើរ​ជីវិត​របស់លោក អ្នក​ល្អប្រសើរ​ឡើងវិញ​ហើយ​ពិសេស​ផ្លែផ្កា​ងាយ​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ក្រៅពី នេះ​មិន​ថា​ជា​ចៅហ្វាយនាយ​កូនចៅ​តែង​ជួយ​ជំរុញ​កិច្ចការងារ​ឱ្យ​ចម្រើន​លូតលាស់​ទៅមុខ ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​បើ​មាន​គម្រោង​ការធ្វើ​អ្វី​ដែលជា​កិច្ចការ ងារ​សំខាន់​អាច​ចាប់ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ងាយ​កើត​បញ្ហា​មួយចំនួន​ចំពោះមុខ​ផង ហេតុនេះ​ត្រូវ​ដោះស្រាយ​ទាន់សភាពការណ៍​ទើប​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​ភាព​រកាំចិត្ត​និង​ក្រុមមនុស្សឈ្នានីស​ច្រើន​ផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ថយក្រោយ​ច្រើន​បន្តិច​តែ យ៉ាងណា​បើ​មា​ការពុះពារ​ក៏​តែង​ទទួលផល​មកវិញ​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​វិញ​ជួប​លើ​បញ្ហា​ស្មុគស្មាញ​និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​ប្រកប កិច្ចការងារ​ណា​ឆ្ងាយៗ​ពេក​ឡើយ​ពីព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​ល្អប្រសើរ​គួរសម ប៉ុន្តែ​យ៉ាងណា​សម្រាប់​បុរស​ជួប​លើ​បញ្ហា​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម