ក្រុមហ៊ុន​ចិន Baidu ចាប់ផ្តើម​ផលិត​រថយន្តក្រុង​បើក​ស្វ័យប្រវត្តិ “​ទ្រង់ទ្រាយ​ធំ​”

1487
ចែករម្លែក
  • 18
    Shares

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំជាងគេ​មួយ​របស់​ចិន​បានប្រកាសថា ខ្លួន​បានចាប់ផ្តើម​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​រថយន្ដក្រុង​បើក​ដោយ​ស្វ័យប្រវត្តិ​។​

​ក្រុមហ៊ុន Baidu បានធ្វើការ​ប្រកាស​បែប​នេះ បន្ទាប់ពី​បាន​ផលិត​រថយន្តក្រុង Apolong ទី ១០០ របស់ខ្លួន​នៅឯ​រោងចក្រ​របស់ខ្លួន​នៅ​ខេត្ត​ហ្វូ​ចៀន ភាគ​អាគ្នេយ៍​ប្រទេស​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយថា រថយន្ត​ទាំងនេះ​ជាបឋម​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​នានា​របស់​ចិន ប៉ុន្តែ​បាន​បន្ថែមថា ខ្លួន​ក៏​កំណត់​គោលដៅ​នាំ​ចេញទៅ​ទីផ្សារ​បរទេស​ផងដែរ​។​

​ក្រុមហ៊ុន​នេះ​គឺ​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ប្រកួតប្រជែង​ជាច្រើន ដែល​បាន​លក់​រថយន្តក្រុង “​ស្វ័យប្រវត្តិ​កម្រិត​៤” ។​

​ស្វ័យប្រវត្តិ​កម្រិត​៤​នេះ​គឺជា​ចំណាត់ថ្នាក់​ដែល​កំណត់ដោយ​ស្ថាប័ន​វិស្វកម្ម​ដឹកជញ្ជូន​អន្តរជាតិ ហៅ​កាត់​ថា SAE International ដែល​សំដៅ​ទៅលើ​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ អាចឆ្លើយតប​ទៅនឹង​ការបើកបរ​ក្នុងស្ថានភាព​ភាគច្រើន ទោះបីជា​មនុស្ស​មិនបាន​ឆ្លើយតប​ត្រឹមត្រូវ​ទៅនឹង​សំណើសុំ​អន្តរាគមន៍​យ៉ាងណាក៏ដោយ​។​

​វា​គឺ​នៅ​ចាញ់​កម្រិត​អតិបរមា​ខ្ពស់បំផុត គឺ លេខ​៥ ដែល​អាច​បើក​បាន​គ្រប់​សេណា​រី​យ៉ូ​ទាំងអស់ រួមទាំង​ផ្លូវ​ភក់ និង ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​មិន​ប្រក្រតី​៕ ដោយ៖ កញ្ញាដាលីស

រថយន្តក្រុង Apolong ទី ១០០ របស់​ក្រុមហ៊ុន Baidu ត្រូវបាន​ផលិត​រួច​កាលពី​ថ្ងៃទី ៤ វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម