កាំជ្រួច​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង “​មិនអាច​បញ្ឈប់​បាន​” របស់​រុស្ស៊ី​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩

1923
ចែករម្លែក
  • 591
    Shares

​វិមាន​ក្រឹម​ឡាំង​និយាយថា កាំជ្រួច​នុយក្លេអ៊ែរ​របស់ខ្លួន ដែលមាន​សមត្ថភាព​ឆ្លងកាត់​គ្រប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នឹងដាក់​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩​។​

​រុស្ស៊ី​បានបង្ហាញ​កាំជ្រួច​នុយក្លេអ៊ែរ​ថ្មី​របស់ខ្លួន ចាប់តាំងពី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានបង្ហាញ​យាន​លឿន​ជាង​សំឡេង​ឈ្មោះ Avanguard កាលពី​ខែមីនា​។​

​ប្រព័ន្ធ​កាំជ្រួច​ក្លេ​អ៊ែរ​នេះ​អាចធ្វើ​ដំណើរ​បាន​លឿន​ជាង​សំឡេង ២០ ដង​ហើយ​អាច​បាញ់​ចេញពី​តំបន់​ប៉ូល​ខាងជើង​និង​ខាងត្បូង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

​រុស្ស៊ី​បាន​រាយការណ៍​ថា​ពួកគេ​បាន​សាកល្បង​វា​២​ដង​ក្នុង​ឆ្នាំ ២០១៦ ហើយ​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មិនមាន​សមត្ថភាព​ការពារ​ខ្លួន​ទប់​នឹង​បច្ចេកវិជ្ជា​ថ្មី​មួយ​នេះ​ទេ​។​

​យាន Avangard ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពាក់​លើ​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​។​

​នៅពេល​បាញ់​បង្ហោះ វា​នឹង​ប្រើ​ឌី​ណា​ម៉ិ​ក​អាកាស​ដើម្បី​បើក​នៅលើ​ផ្ទៃ​បរិយាកាស​។​

​យាន​នេះ​ផ្ទុក​ទៅដោយ​ប្រព័ន្ធ​វិធានការ​ទប់ស្កាត់​កម្រិត​ខ្ពស់ ដែល​អនុញ្ញាតឱ្យ​វា​ឆ្លងកាត់​គ្រប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។​

​យាន​មួយ​នេះ​ក៏​មិនអាច​ទស្សន៍ទាយ​ទុកជាមុន​បានដែរ ដោយសារតែ​ការបត់បែន​ដ៏​ពិសេស​របស់​វា ដែល​ធ្វើឱ្យ​វា​ស្ទើរតែ​មិនអាច​តាមដាន​ដឹង​នោះឡើយ​។​

​យាន​នីមួយៗ​អាច​ត្រូវបាន​បំពាក់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ប៉ុន្តែ​អ្នកជំនាញ​និយាយថា ល្បឿន​របស់​យាន​មានន័យថា ពួកវា​នឹង​បង្ក​ការខូចខាត សូម្បី​គ្រាប់​នោះ​មិន​ផ្ទុះ​ក៏ដោយ​។​

​លោកពូ​ទីន​បាន​ពណ៌នា​អាវុធ​លឿន​ជាង​សំឡេង​របស់គាត់​ថា​ជា “​មិនអាច​បញ្ឈប់​បាន​” អំឡុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេសជាតិ​កាលពី​ខែមីនា​។​

​គាត់​បាន​អះអាងថា យាន Avangard វាយប្រហារ “​ប្រៀប​បីដូច​ទេពច្យុត ប្រៀប​ដូច​ដុំ​ភ្លើង​អាកាស​” និង​អាច​បាញ់​ដល់​គោលដៅ​លឿន​ជាង​សំឡេង​ដល់​ទៅ ២០ ដង​។​

​នៅ​ល្បឿន​របៀបនេះ កាំជ្រួច​នុយក្លេអ៊ែរ​របស់​ពូ​ទីន​អាច​ហោះ​ជុំវិញ​ផែនដី​ក្នុង​រយៈពេល​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

យាន Avangard សម្រាប់​ដឹក​គ្រាប់​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង​ដល់​ទៅ ២០ ដង​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម