រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បង្ហាញ​យន្តការ​ចំនួន​២ដើម្បី​លុបបំបាត់​ការ​ជិះ​បញ្ច្រាស​ឱ្យមាន​ប្រសិទ្ធភាព

889
ចែករម្លែក

​ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ ​៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បង្ហាញ​យន្តការ​ចំនួន​២ ដែល​ជួយ​ឱ្យ​ការលុបបំបាត់​ការ​ជិះ​បញ្ច្រាសទិស​ចរាចរ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ប្រសិទ្ធភាព​។

​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា យន្តការ​ទាំង​២​នោះ​គឺ ទី​១.គួរ​ប​ញ្ជូ​ល​ច្បាប់​ចរាចរណ៍​បូក​នឹង​សុជីវធម៌​តាមផ្លូវ​ទៅក្នុង​កម្មវិធីសិក្សា ដើម្បីឱ្យ​ក្លាយជា​ទម្លាប់ និង​ទី​២.ឈានដល់​ការអនុវត្តន៍​ពិន័យ​តឹងរឹង ដែល​ឈានដល់​ការលុបចោល​បណ្ណ​បើកបរ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ លើកឡើង​បែបនេះ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ចម្ងល់​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ចង់ឃើញ​ឱ្យមាន​លុបបំបាត់​ការ​ជិះ​បញ្ច្រាសទិស​ចរាចរ ។ ​យន្តការ​ទាំង​២ ដែល​លើកឡើង​ដោយ​លោក​រដ្ឋមន្ត្រី ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

សូមបញ្ជាក់ថា ការ​ជិះ​បញ្ច្រាសទិស​ចរាចរ​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅហើយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​។ ការ​ជិះ​បញ្ច្រាស​ផ្លូវ​នេះ បានក្លាយ​ទៅជា​បញ្ហា​បង្ក​ការកកស្ទះ​ចរាចរណ៍ ហើយក៏​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​ផងដែរ​៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម