ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥២​គ្រួសារ នៅក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ទទួលបាន​អំណោយ​ពី​សប្បុរសជន​

684
ចែករម្លែក

ដោយ:សន សក្តា​/​កំពង់ឆ្នាំង ​៖ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥២ គ្រួសារ​នៅក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មានជ័យ បានទទួល​អំ​ណោ​ជា​សម្ភារៈ គ្រឿងឧបភោគ បរិភោគ និង ថវិកា សប្បុរសជន​ក្នុង និង​ក្រៅប្រទេស តាមរយៈ​ព្រះ​ភិក្ខុ​បញ្ញា​ធ​រោ សរ បញ្ញា​ឬ​ទ្ធិ ។​

​ពិធី​ចែក​ទេយ្យទាន​នេះ​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដោយ​បានការ​និ់មន្ត និង អញ្ជើញ​ចូលរួម​ពី​ព្រះ​សិលា​ភិ​រ័​ត ខុន ថុ​ន ព្រះ​រាជាគណ​:​ថ្នាក់​កិត្តិយស ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អគ្គ​មហា​សង្ឃរាជា​​ធិបតី សម្តេចព្រះសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ ឈឹម ស្រីមុំ ភរិយា​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។​

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ឈឹម ស្រីមុំ បាន​មានប្រសាសន៍​ផ្តាំ​ផ្ញើអោយ​ប្រជាពលរដ្ឋ បង្កើនការយក ចិត្តទុកដាក់ ​ក្នុងការ​ចិញ្ចឹមសត្វ​និង​ដាំ​ដំណាំ​រួមផ្សំ​អោយបាន​ច្រើន​បន្ថែមទៀត ក្រៅពី​ការងារ​បង្ករ​បង្កើន​ផល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ កាន់តែ​មាន​ភាព​ធូរធា​រ។​

​លោកជំទាវ​ភរិយា​ឯកឧត្តម​អភិបាលខេត្ត​​ក៏បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ទៀតថា ត្រូវធ្វើ​អនាម័យ​នៅ​ជុំវិញ​ផ្ទះ​អោយបាន​ស្អាត​​ហូប​ទឹក​ឆ្អិន​និង​ត្រូវ​សម្រាក​ក្នុង​មុង​ជា​និ​ច្វ​ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម