ដាំ​ដើម​កោង​កាង​ទាំងអស់គ្នា ដើម្បីឱ្យ​ផល​នេសាទ​សមុទ្រ កើនឡើង

863
ចែករម្លែក

ដោយ​៖ បូកគោ​ /
​កំ​ពតៈ ការនាំគ្នា​ដាំ​កោង​កាង យ៉ាងហោច ម្នាក់​ឱ្យបាន​មួយ​ដើម មានន័យថា បាន​ចូលរួម ក្នុង​កិច្ច​អភិរក្ស​ធនធាន និង​បង្កើន​ផល​នេសាទ​សមុទ្រ កាន់តែ​សម្បូរបែប ស្របតាម​តម្រូវការ​ប្រចាំថ្ងៃ​។​

​ក្នុងឱកាស​នាំ​បុគ្គលិក ដាំ​ដើម​កោង​កាង នៅ​ឆ្នេរសមុទ្រ ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោកប៉ា ប៊ុន​ណាក់​ឫទ្ធី អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ម៉ាក់​ស៊ី​ម៉ា​, ភីអិលស៊ី បាន​មានប្រសាសន៍ថា ពេល​គ្រប់គ្នា បាន​ទទួលផល​នេសាទ​សមុទ្រ ជា​អាហារ រៀងរាល់ថ្ងៃ ភាគច្រើន ហាក់​មិន​បានគិត អំពី​ថា តើ​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ថែរក្សា ឬ​បង្កើន​ទិន្នផល​ទាំងនោះ ឱ្យ​កាន់តែ​សម្បូរបែប និង​គង់វង្ស​យូរអង្វែង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ឡើយ​។ តាមពិត​មាន​វិធី​ល្អ ហើយ​ងាយស្រួល​បំផុត គឺ​នាំគ្នា​អភិរក្ស និង​ដាំ​កូន​កោង​កាង ឡើងវិញ យ៉ាងហោច​ក្នុង​ម្នាក់ ឱ្យបាន​មួយ​ដើម នោះ​ផល​នេសាទ​សមុទ្រ នឹង​បាន​ស្ថិតស្ថេរ​យូរអង្វែង ស្របតាម​តម្រូវការ ជាក់​ជាមិនខាន​។

​លោក​អគ្គនាយក បាន​បន្តថា ដើម​កោង​កាង មាន​ឫស​ដុះ​ច្រូងច្រាង ជាទី​ជម្រក​របស់​ជីវ​ចម្រុះ ដូចជា ក្តាម ត្រី បង្គា ងាវ មឹក​…​ជាដើម ពោលគឺ​នៅពេលមាន ដើម​កោង​កាង​ច្រើន ទិន្នផល​សមុទ្រ នឹង​កើនឡើង តាម​នោះដែរ​។ ផ្អែកលើ​អត្ថន័យ​នោះ ទើប​ថ្ងៃ​សម្រាក​ការងារ​នេះ លោក​សម្រេច នាំ​សហការី ៦៥ នាក់ ដាំ​កូន​កោង​កាង ចំនួន ៣០០ ដើម នៅ​ឆ្នេរសមុទ្រ ហើយក៏​ជា​លើក​ទី​បី ដែល​បុគ្គលិក​ទទួលបាន ឱកាស​មក​ធ្វើ​សកម្មភាព​ដដែល ក្នុង​ខេត្ត​កែបផងដែរ​៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម