អតីត​នាយករដ្ឋមន្ត្រី​ថៃ នៅតែ​ដឹកនាំ​គណបក្ស​ចំណាស់​បំផុត​របស់​ថៃ​

844
ចែករម្លែក

អតីតនាយករដ្ឋមន្រ្តីថៃ លោកអាប់ភិស៊ីត វេចាជីវ៉ា បានជម្នះការប្រជែងនិងបានរក្សាតំណែងប្រធាននៅក្នុងគណបក្សប្រជាធិបតេយ្យ ខណៈបណ្តាបក្សនយោបាយនៅទូទាំងព្រះរាជាណាចក្រនេះ កំពុងត្រៀមខ្លួនសំរាប់ការបោះឆ្នោតដែលគ្រោងធ្វើនៅខែកុម្ភៈឆ្នាំក្រោយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនយោបាយវ័យ៥៤ឆ្នាំរូបនេះបានយកឈ្នះគូប្រជែង២រូបសំរាប់កៅអីប្រធានបក្ស ក្រោយពីបានធ្វើយុទ្ធនាការទូទាំងប្រទេស ដោយទទួលបានសម្លេងឆ្នោត៦៧.៥០៥ក្នុងចំណោមសម្លេងឆ្នោត១២០.០០០បោះដោយសមាជិកបក្សនៅទូទាំងប្រទេស។

ឥឡូវលោកដឹកនាំបក្សនយោបាយចាស់បំផុតរបស់ថៃមួយនេះចូលរួមក្នុងទិដ្ឋភាពនយោបាយមិនប្រាកដប្រជាមួយនៅក្នុងប្រទេសដែលស្ថិតក្រោមការដឹកនាំយោធានៅឡើយ។

សមាជិករដ្ឋាភិបាលជាច្រើនបាននិយាយដល់ថ្ងៃ២៤កុម្ភៈ ជាកាលបរិច្ឆេទបោះឆ្នោតដែលគ្រាន់តែជាការស្ទង់មើល។ឧបនាយករដ្ឋមន្រ្តី វីសានុ គ្រី ង៉ាម បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ៨វិច្ឆិកាថា«ថ្ងៃ២៤កុម្ភៈមិនដឹងជាត្រូវគណៈកម្មាធិការរៀបចំការបោះឆ្នោត ឬក្រុមប្រឹក្សាជាតិសំរាប់សន្តិភាពនិងសណ្តាប់ធ្នាប់កំណត់យកដែរឬអត់ តែយើងដឹងទាំងអស់គ្នាថាថ្ងៃបោះឆ្នោតទំនងជាថ្ងៃ២៤កុម្ភៈ ២០១៩ តែវាទាមទារអោយគណៈកម្មាធិការរៀបចំការបោះឆ្នោតអនុម័តជាមុន»។

ក្រុមប្រឹក្សាជាតិសំរាប់សន្តិភាពនិងសណ្តាប់ធ្នាប់ ដែលគេស្គាល់ថាជារបបយោធាថៃ បន្តក្តោបក្តាប់អំណាចយ៉ាងណែនចាប់តាំងពីខ្លួនធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។បំរាមលើសកម្មភាពនយោបាយត្រូវបានលុបចោលខ្លះកាលពីខែកញ្ញា តែការឃោសនាបោះឆ្នោតនៅហាមឃាត់នៅឡើយ។

នាយករដ្ឋមន្រ្តីនិងជាមេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន អូចា ទោះជាកាលពីពេលថ្មីៗបានបង្កើតទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននិងចេញដំណើរទៅកាន់តំបន់នានាក្នុងប្រទេស ក៏នៅមិនទាន់ប្រកាសបេក្ខភាពរបស់លោក ទោះជាមន្រ្តីខ្លះបានព្រលយពាក្យថា នាយករដ្ឋមន្រ្តីបន្ទាប់មុខដូចលោកក្តី។

គណបក្សភឿថៃ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីរត់ចោលស្រុក ថាក់ស៊ីន ស៊ីណាវ៉ាត និងដែលបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០១១ បានបញ្ចេញក្រុមថ្នាក់ដឹកនាំខ្លួនកាលពីខែមុន។ក្នុងពេលជាមួយគ្នាអតីតសមាជិកភឿថៃនិងសាច់ញាតិរបស់ថាក់ស៊ីនខ្លះបានរួមគ្នាបង្កើតបក្សថ្មីមួយសំរាប់ចូលរួមការបោះឆ្នោតនិងជាក្រុមនយោបាយបំរុងទុកមួយក្នុងករណីបក្សភឿថៃត្រូវបានរំលាយដោយការរំលោភច្បាប់ណាមួយដែលអាជ្ញាធរចោទប្រកាន់៕ដោយ:វាសនា

អតីតនាយករដ្ឋមន្រ្តីថៃ អាប់ភិស៊ីត វេចាជីវ៉ា ធ្លាប់ដឹកនាំរដ្ឋាភិបាលដែលបានបង្កព្យុះភ្លៀងតាមព្រំដែនជាមួយកម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម