ឆក់​មិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៤​នាក់​

821
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បឹង​កេងកង​ទី​១ ឃាត់ខ្លួន​បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ឌ​មិនបាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២៣ យប់ ថ្ងៃ​សៅ​រ៏ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​៥១ កែង​និង​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទីមួយ​មានឈ្មោះ ជា យូ​ហាន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សាលា ABI រស់នៅ​ម្តុំ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​។ ទី​២​មានឈ្មោះ សូត សុវណ្ណ​រាជ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​
​ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ ទួល​អំពិល រស់នៅ​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​។ ទី​៣​មានឈ្មោះ ហាង ជាវ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្សសាលា​ABI រស់នៅក្នុង​បុរី​ពិភពថ្មី ចំការ​ដូង ខណ្ឌដង្កោ​។ ទី​៤​មានឈ្មោះ មាស ច​ន្នី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា​ABI រស់នៅ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​ទី​២​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ដំបូង​ឡើយ​ឃើញ​ជនរងគ្រោះ​ជា​បុរស​ម្នា​ក់បាន​ឈរ​ចុច​ទូរស័ព្ទ​នៅលើ​ចិញ្ចើមផ្លូវ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក ទ្រី​ម​សង់ ស៊​រី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GH.9790 ជិៈ​គ្នា ២​នាក់ និង​មួយគ្រឿង​ទៀត​ម៉ាក ប៊ីត ពណ៌​ស លាយ​ខៀវ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GZ.7741 ជា​អ្នក​បិតគូទ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ ខណៈពេល​នោះ​ជន រងគ្រោះ​កំពង់​ឈរ​និយាយ​ទូរ​ស័​ព្ឌ​នៅលើ​ចិញ្ចើមផ្លូវ ឃើញ​ទាន់​ក៏​ងៀក​ចេញ​ជនសង្ស័យ​ក៏​ឆក់​ខុស គាប់​ជួន​ពេលនោះ​សមត្ថកិច្ច​ល្បាត​មូលដ្ឋាន​ឃើញ ក៏​ដេញចាប់​រហូតដល់​ផ្លូវ ៥៥ កែង​នឹង​ផ្លូវ ២៩២​ឋិត​នៅក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ពេលដែល​ឃាត់ខ្លួន​នោះ​ជនសង្ស័យ ២​នាក់​ដែលជា​អ្នក​បិទគូទ​បាន​ធាក់​សមត្ថកិច្ច​ក៏ប៉ុន្តែ ត្រូវបាន​សមត្ថកិច្ច​ធាក់​វិញ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ចាប់បាន​ទាំង ៤​នាក់ រួមទាំង​ម៉ូតូ ២​គ្រឿង​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង កេងកង​ទី ១ ដើម្បី​ធ្វើ​កំណត់ហេតុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​អធិការ​ខណ្ឌចំការមន ដើម្បី​ដាក់ទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់ ចំណែក​ជនរងគ្រោះ​ដោយសារ តែ​មិនបាន​បាត់​របស់គាត់​បាន​ចាក​ចេញពី​កន្លែងកើតហេតុ​នេះ​បាត់ទៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម