មិនអោយ​តក់ស្លុត​ម្តេច​កើត បើ​អង្គុយបត់ជើង​ស្រាប់តែ​ពស់​ចេញពី​ចាន​បង្គន់​មក​ខាំ​ពង​

3088
ចែករម្លែក
  • 117
    Shares

ពស់ថ្លាន់ប្រវែង៣,៥ម៉ែត្រមួយបានបញ្ចេញចង្កូមខាំលិង្គរបស់បុរសម្នាក់ចេញឈាមពេញបង្គន់ នៅពេលគាត់អង្គុយចុះដើម្បីបន្ទោរបង់ក្នុងចានបង្គន់ ជាហេតុនាំអោយបុរសនេះដាច់ការជុះអាចម៍ដោយសារតែស្ទុះងើបឈរចាប់ទាញពស់ចេញដោយដៃទទេ។

ធឺតសាក់ កែវផាងផាន បានចូលបត់ជើងក្នុងបង្គន់នៅការិយាល័យរបស់ខ្លួននៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ៨វិច្ឆិកា តែពស់ងើបចេញពីចានបង្គន់និងវាយប្រហារវត្ថុតេងតោងៗនៅពីលើវា។បុរសអាយុ៤៥ឆ្នាំនេះបានស្រែកវ៉ាសទាំងឈឺចាប់នាំអោយអ្នកធ្វើការជាមួយគ្នាបានរត់មកមើលនិងឃើញគាត់កំពុងចាប់ទាញពស់ចេញប្រដាប់ភេទរបស់គាត់ដែលកំពុងចេញឈាម។

ពស់នេះបានលិបចូលក្នុងចានបង្គន់ហើយលោកធឺតសាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនិងដេរ១៥ថ្នេរ លើលិង្គនិងពងស្វាសរបស់គាត់។ក្រោយមកអ្នកជំនាញខាងសត្វបានចំណាយពេលប្រមាណ៣០នាទីដើម្បីចាប់ពស់ចេញពីចានបង្គន់និងច្រកបាវនាំយកទៅព្រលែងក្នុងព្រៃ។គេថាពស់នេះបានសម្ងំនៅក្នុងចានបង្គន់នេះអស់ជាច្រើនសប្តាហ៍មកហើយ។

ធឺសាក់ បាននិយាយថា«ខ្ញុំហៀបនឹងងើបចេញពីចានបង្គន់ តែរំពេចនោះខ្ញុំហាក់មានអារម្មណ៍ឈឺនៅលិង្គរបស់ខ្ញុំ ។ខ្ញុំដឹងភ្លាមថាពស់ខាំ ខ្ញុំបានងើបឈរនិងចាប់ទាញវាចេញ។ឈាមបានស្រក់ពេញបង្គន់»។

លោកថា បុគ្គលិកក្នុងក្រុមហ៊ុនបាននិយាយអំពីការឃើញពស់នៅក្នុងបង្គន់ដែរកាលពីពីរខែមុន និងបាននិយាយលេងសើចអំពីពស់ខាំពងទៀតផង៕ដោយ:វាសនា

 

អ្នកជំនាញខាងពស់ត្រូវបានហៅមកចាប់ពស់ចេញពីបង្គន់ មុននាំវាទៅព្រលែងក្នុងព្រៃ តែជនរងគ្រោះត្រូវដេរ១៥ថ្នេរ

ទីតាំងផ្សាយពាណិជ្ជកម្ម