អាជីវករ​ផ្សារ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដើម​ក្រឡាញ់ ព្រមព្រៀង​ទទួលយក​ការចាប់​ឆ្នោត​កំណត់​តូប​លក់ដូរ​

919
ចែករម្លែក

ដោយ​: បាយ័ន ​/ ​សៀមរាប​: នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អាជីវករ​លក់ដូរ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ដែលមាន​ឈ្មោះ​ជា​ម្ចាស់​តូប​ជិត​៤៦០​តូប ស្មើនឹង​១៥​មុខរបរ បាន​ព្រមព្រៀង​ទទួលយក​ដំណោះស្រាយ​ចុងក្រោយ ដោយ​សាលាក្រុង​សៀមរាប បាន​ឯកភាពគ្នា​រៀបចំ​ជូន តាមរយៈ​នៃ​ការចាប់​ឆ្នោត​ដោយ​យុត្តិធម៌ ដែល​ការចាប់​ឆ្នោត​នេះ បានធ្វើ​ឡើង​នៅ​សាលាក្រុង​សៀមរាប​។

​បងប្អូន​អាជីវករ អ្នកលក់ដូរ មាន​ប្រមាណ​ជា ៩៩​ភាគរយ បានមក​ចូលរួម​ការចាប់​ឆ្នោត​នេះ លើកលែងតែ​អ្នក​នៅ​ឆ្ងាយ ឬ​មាន​ធុរកិច្ច​រវល់​តែប៉ុណ្ណោះ ហើយ​ក្រោយពី​ការព្រមព្រៀង​ទទួលយក​ការចាប់​ឆ្នោត ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​នេះ នឹងត្រូវ​បានរៀបចំ​ឲ្យ​ក្លាយជា​ផ្សារ​គំរូ នៅក្នុង​ខេត្តសៀមរាប​។​

​នៅក្នុង​រយៈពេល​មិនតិចជាង​៣​ឆ្នាំ ក្រោយ​ការសាងសង់​រួច ដោយ​ពុំមាន​ការឯកភាព​គ្នា លើ​ការ​បែង ចែក​កំណត់​ប្រភេទ​ទីតាំង​មុខរបរ​លក់ដូរ​នោះ គណៈកម្មការ​ផ្សារ​បាន​ឯកភាពគ្នា​ជាមួយ​អាជ្ញា​ក្រុង អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ​យក​ចំណតរថយន្ត​មុខ​ផ្សារ និង​តាម​ដងផ្លូវ​ជិត​ផ្សារ​នោះ លក់ដូរ​ជា​បណ្តោះអាសន្ន ប៉ុន្តែ ក្រោយពី​បងប្អូន​ចូលទៅ​កាន់​តូប​លក់ដូរ​របស់ខ្លួន នឹងមាន​រៀបចំ​ទីលាន​ចំណតរថយន្ត​មុខ​ផ្សារ និង​ដងផ្លូវ​លក់ដូរ​បណ្តោះអាសន្ន​នោះ​ឡើងវិញ ឲ្យ​មាន​បរិស្ថាន និង សោភ័ណភាព​។​

​សូមបញ្ជាក់ថា ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​នេះ កសាង​ដោយ​កម្លាំង​កងវិស្វកម្ម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សៀមរាប ដែលមាន​វត្តមាន ឧកញ៉ា​តំណាងរាស្ត្រ សៀង ណាំ ជា​ប្រធាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម