ស្រី​ស្រាត​រត់​សំដៅ​ក្បួន​រថយន្ត​របស់​ត្រាំ​នៅ​ប៉ារីស តែ​ត្រូវ​ប៉ូលិស​ក្របួចជាប់​

1183
ចែករម្លែក
  • 384
    Shares

ប៉ូលិសបារាំងកាលពីថ្ងៃអាទិត្យទី១១វិច្ឆិកាបានឃាត់អ្នកតវ៉ាអាក្រាតល្វែងលើ២នាក់ ដែលបានរត់សំដៅក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំខណៈលោកធ្វើដំណើរទៅកាន់វិមានអេលីហ្សេ ដើម្បីចូលរួមពិធីកត់សំគាល់ខួប១០០ឆ្នាំចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី១។

អ្នកប្រឆាំងតវ៉ាម្នាក់ ដែលសរសេរពាក្យស្លោកនៅលើខ្លួននាង នៅសល់តែប៉ុន្មានម៉ែត្រពីកន្ទុយក្បួនរថយន្តបន្ទាប់ពីលោតរំលងរបាំងសន្តិសុខមួយ។នាងត្រូវប៉ូលិសចាប់ក្របួច ខណៈស្រ្តីទី២ត្រូវបានគេឃើញភ្នាក់ងារសន្តិសុខនាំខ្លួនចេញពីគែមផ្លូវ។

ក្បួនរថយន្តត្រូវបានបញ្ឈប់មួយរយៈពេលខ្លីដោយសារមានការរំលោភសន្តិសុខ មុនបន្តដំណើរទៅវិមាន អាក ដឺ ត្យុម(Arc de Triomphe )ដើម្បីរំលឹកដល់យុទ្ធសន្តិភាពជាមួយមេដឹកនាំពិភពលោកប្រមាណ៧០រូប។

លោកត្រាំត្រូវបានអមដំណើរដោយជំទាវទី១ មេឡានៀ ត្រាំ នៅផ្នូរសពទាហានមិនស្គាលឈ្មោះនៅមូលដ្ឋានArc de Triomphe។

សូមបញ្ជាក់ថា បារាំងជាមណ្ឌលនៃជម្លោះពិភពលោកលើកទី១។តួនាទីរបស់រដ្ឋាភិបាលក្រុងប៉ារីសក្នុងការរៀបចំពិធីរំលឹកជាអន្តរជាតិដ៏ធំនេះ បានរំលេចអំពីចំណុចដែលពិភពលោកមិនត្រូវដើរចូលសង្គ្រាមសាជាថ្មី ដូចខ្លួនបានដើរចូលយ៉ាងលឿននិងដ៏មហន្តរាយនៅក្នុងសង្រ្គាមលោកលើកទី២៕ដោយ៖វាសនា