ជិះ​ឌុប​គ្នា​លឿន​ទៅបុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​លាន់​ដូច​រន្ទះ​របួសធ្ងន់​១​ម្នាក់ ម្ចាស់​រ៉ឺម៉ក​និង​អ្នករួមដំណើរ​រត់គេច​បាត់​

814
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រប​ស់​កង់​បី​ជាមួយនិង​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​នឹង​ផ្លូ​R6 ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញរ​ម៉ក​កង់​បី​មួយគ្រឿង​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូ​R6 ទិសដៅ​ពី​ជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក Scoopy ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-0463 ជិះ​ឌុប​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បត់​ទៅបុក​ពីក្រោយ​រ៉ឺម៉ក​កង់​បី​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ភ្លាមនោះ​ឲ្យ​ម្ចាស់​រ៉ឺម៉ក​ឃើញ​សភាព​មិន​ស្រួល​បាន​រត់គេច​បាត់ស្រមោល​។ ជាមួយគ្នានេះដែរ គឺ​អ្នក​ដែល​រួម​ដំណើរ​ជាមួយនឹង​ម៉ូតូ​ឃើញ​សភាព​បុរស​ម្នាក់​ដែល​រងរបួស​ធ្ងន់​នោះ ដេក​ស្ដូកស្ដឹង​ស្មានតែ​ស្លាប់ ក៏បាន​ដាក់​មេ​ប្រូច​បាត់​ពី​កន្លែងកើតហេតុ​ដែរ​ទៅ បន្សល់ទុក​តែ​ជនរងគ្រោះ​ដែល​រងរបួស​បាក់ជើង​នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ បន្តិចក្រោយមក​សមត្ថ​កិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះ​ទាន់​អាច​យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។

​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​ធ្វើការ​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរ​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​សំណង លើ​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ពេល​ក្រោយ​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម