កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​បំផ្លាញ​ប៉ុស្តិ៍​យាម​ព្រំដែន​

1514
ចែករម្លែក
  • 164
    Shares

ប្រទេសកូរ៉េទាំង២កាលពីថ្ងៃអាទិត្យទី១១វិច្ឆិកាបានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍យាមចំនួន២០នៅតាមបណ្តោយព្រំដែដែលមានការការពារយ៉ាងខ្លាំង ក្រោមផែនការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។

នៅក្រោមកិច្ចព្រមព្រៀងមួយដែលធ្វើឡើងរវាងក្រុមឧត្តមសេនីយ៍របស់ពួកគេ កាលពីចុងខែតុលានោះ កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាដកប៉ុស្តិ៍យាមចំនួន១០ចេញ ក្នុងប្រទេសនីមួយៗ ហើយរក្សាប៉ុស្តិ៍យាមមួយនៅសងខាងព្រំដែននោះ។

សារព័ត៌មានYonhap ដែលបានដកស្រង់ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានរាយការណ៍ថា ក្រុមយោធាកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍យាមព្រំដែនចំនួន២០ នៅតំបន់គ្មានយោធាដែលបែងចែកកូរ៉េទាំង២នេះ បន្ទាប់ពីដកកងទ័ពនិងសម្ភារៈពីពួកគេ។

សារព័ត៌មានYonhap បាននិយាយថា កូរ៉េខាងត្បូងមាន ប៉ុស្តិ៍យាមប្រហែល៦០នៅតាម ផ្នែកខ្លះទៀតនៅតាមបណ្ដោយព្រំដែនខណៈដែលកូរ៉េខាងជើងមានប៉ុស្តិ៍យាមប្រហែល១៦០ ។

ភូមិព្រំដែន Panmunjom ឬហៅថា តំបន់សន្តិសុខរួម (JSA)នេះ គឺជាកន្លែងតែមួយគត់នៅតាមបណ្តោយព្រំដែន ដែលមានចម្ងាយ១៥០គីឡូម៉ែត្រដែលទាហានមកពីកូរ៉េទាំង២នេះនិង ក្រុមមន្ត្រីអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកឈរយាមទល់មុខគ្នា។ប៉ុន្តែជាមួយនឹងកាយវិការបង្រួបបង្រួមចុងក្រោយបង្អស់នោះ កូរ៉េទាំង២ កាលពីខែមុនបានដកកាំភ្លើងនិងប៉ុស្តិ៍យាមទាំងអស់ចេញពីតំបន់នោះ ដោយបន្សល់ទុកយោធាដែលគ្មានអាវុធចំនួន៣៥នាក់ ពីភាគីម្ខាងៗ។

ចំណាត់ការនេះ បានធ្វើឡើង បន្ទាប់ពីទំនាក់ទំនងការទូតមានភាពល្អប្រសើរឡើងរវាងអតីតសត្រូវសង្គ្រាមនឹងគ្នានេះ ហើយ ធ្វើជំនួបចរចាសន្តិភាពជាបន្តបន្ទាប់៕ដោយ៖សុខា/sn

កូរ៉េខាងត្បូងមាន ប៉ុស្តិ៍យាមប្រហែល៦០នៅតាម ផ្នែកខ្លះទៀតនៅតាមបណ្ដោយព្រំដែន ខណៈដែលកូរ៉េខាងជើងមានប៉ុស្តិ៍យាមប្រហែល១៦០

ទីតាំងផ្សាយពាណិជ្ជកម្ម