ខេត្ត​យូ​ន​ណាន​ផ្តល់ជំនួយ​ជា​កុំព្យូទ័រ​៥០​គ្រឿង​ដល់​វិទ្យាស្ថាន​នគរបាល​កម្ពុជា​

818
ចែករម្លែក

​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ពិធី​ផ្តល់ជំនួយ​ជា​កុំព្យូទ័រ​ដល់​វិទ្យាស្ថាន​នគរបាល កម្ពុជា​បានប្រារឰ​នៅ វិទ្យាស្ថាន​នគរបាល​ខេត្ត យូ​ន​ណាន ។​

​ក្នុងឱកាស​នៃ​ការអបអរសាទរ ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ចិន​-​កម្ពុជា​នេះ វិទ្យាស្ថាន នគរបាល​ខេត្ត​យូ​ន​ណាន​បានផ្តល់​ដល់ វិទ្យាស្ថាន​នគរបាល​ក​ម្ពុ​ជា​នូវ​ជំនួយ​ជា កុំព្យូទ័រ​៥០​គ្រឿង និង​ម៉ាស៊ីន​បញ្ចាំង ស្លាយ​៥​គ្រឿង ដើម្បី​ជួយ​កែលម្អ​លក្ខខណ្ឌ​បណ្តុះ បណ្តាល និង​អប់រំ​សម្រាប់ នគរបាល​កម្ពុជា និង​បង្កើន ការផ្លាស់ប្តូរ និង​កិច្ច​សហប្រតិបត្តិ ការ​រវាង​ស្ថាប័ន នគរបាល​នៃ​ប្រទេស​ទាំងពីរ ។​

​ភាគី​កម្ពុជា​បាន​លើកឡើងថា សម្ភារ​បរិក្ខារ​ជា​ជំនួយ​របស់​ប្រទេស​ចិន​នឹង​អាចជួយ​លើកកម្ពស់ នូវ​កម្រិត​នៃ ការអប់រំ និង​គុណភាព​នៃ​ការបណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​នគរបាល​កម្ពុជា ។ នាពេលខាងមុខ សាលា ទាំងពីរ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ន​គ​របាល​អន្តរជាតិ ផ្លាស់ប្តូរ បទពិសោធន៍​អំពី​ការសិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​នគរបាល ដើម្បី សម្រេចបាន​នូវ​គោលដៅ​ដែល​ផ្តល់ ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក និង​ទទួល​ការ ឈ្នះ​-​ឈ្នះ​រួមគ្នា ។​

​ក្នុង​ពិធី​នេះ តំណាង​នៃ​សាលា ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​លិខិត ប្រគល់​-​ទទួល​សម្ភារ​បរិក្ខារ និង​កំណត់ ហេតុ​នៃ​កិច្ចប្រជុំ​ស្តីពី​ការបង្កើន​ឱ្យ កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ៕ ដោយ អ៊ូ ភីង​

ទីតាំងផ្សាយពាណិជ្ជកម្ម