ជប៉ុន​កំពុង​ផលិត​នូវ​វ៉ាក់សាំង​បង្ការ​ស្ត្រូ​ក​

1228
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​ផលិត​ដ៏​ជោគជ័យ​នូវ​វ៉ាក់សាំង S100A9 សម្រាប់​បង្ការ​ជំងឺ ស្ត្រូ​ក និង​ជំងឺ​សរសៃ ឈាម​បេះដូង មិន​បណ្តាលឱ្យមាន ប្រតិកម្ម​អូ​តូ​អ៊ុយ​មីន​, មិន​ធ្វើឱ្យ​កើន ហានិភ័យ​ហូរឈាម​, នាំមក​នូវ​ភាព ងាយស្រួល​ឱ្យ​អ្នកជំងឺ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស ជាច្រើន ។​
​ ​
​ការកកើត​ដុំ​កំណក​ឈាម ជា មូលហេតុ​បង្ក​ជំងឺ​ផ្សេងៗ​គ្នា (​និង​ច្រើន បណ្តាលឱ្យ​ស្លាប់​) ។ បច្ចុប្បន្ន​បាន​មាន ប្រភេទ​ថ្នាំ​ព្យាបាល​ដុំ​កំណក​ឈាម​, តែ ការប្រើ​ជាប់​រហូត​បង្ក​នូវ​ផលវិបាក ពិបាក​ទ្រាំ និង​កើត​ជំងឺ​ហូរឈាម ។​
​ ​
​វ៉ាក់សាំង​មួយ​ប្រភេទ ទើប ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល វិទ្យាល័យ​អូ​សា​កា នៅ​ជប៉ុន អភិវឌ្ឍន៍ ឡើង​អាចជួយ​ដោះស្រាយ​បញ្ហា ។ វ៉ាក់សាំង​នេះ អាចធ្វើ​សកម្មភាព​ពុំ ត្រឹមតែ​ដូចជា វិធានការ​បង្ការ​ជំងឺ​មួយ​, តែ​នៅ​ជា​មធ្យោបាយ​ដើម្បី​ការពារ ជំងឺ​លាប់​ឡើងវិញ ។​
​ ​
​វ៉ាក់សាំង​ថ្មី​នេះ មានឈ្មោះ S100A9 និង​ត្រូវបាន​ពិសោធន៍​ជោគជ័យ​ជាច្រើន​ដង​លើ សត្វ​កណ្តុរ ។ S100A9 ការពារ​ប្រឆាំង​ទប់ទល់​ដុំ​កំណក​ឈាម ជាប់​រហូត​ក្នុង​ជាង​ពីរ​ខែ ចាប់ពី​ពេល ចាក់ ។​
​ ​
​តាម​បណ្ឌិត ហ៊ី​រ៉ូ​ណូរី ណា​កា​ហ្គា​មី (Hironori Nakagami) អ្នកដឹកនាំ​ការស្រាវជ្រាវ មួយរូប​បាន អះអាងថា នោះ​ជា​រយៈពេល​ឥទ្ធិពល វែង​ដូច្នេះ ពិតជា​ជំហាន​ដ៏​អស្ចារ្យ​មួយ ព្រោះ “​អ្នក​ជំងឺស្ត្រូក​ជាច្រើន ត្រូវ​លេប ថ្នាំ​រាល់ថ្ងៃ​, តែ​ជួនកាល​ពួកគេ​ភ្លេច ឬ អស់កម្លាំង​ដោយសារ ធ្វើ​រឿង​នោះ ។ ដូច្នេះ នឹង​បង្កលក្ខណៈ​ឱ្យ​ស្ត្រូ​ក​រើ​ឡើងវិញ ។ វ៉ាក់សាំង​អាច​ជម្នះ ស្ថានភាពនេះ​” ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម