បញ្ចប់​ការបោះ​ជំរំ​យុវជន​ខេត្តបន្ទាយមានជ័យ​បោះជំរំ ដើម្បី​ទេសចរណ៍ មនុស្ស​ធ​ម៍ សង្គម​ ចម្រុះ​សាសនា​ចូលរួម​

886
ចែករម្លែក

ដោយ:​ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ ក្រោម​ប្រធានបទ​ទេសចរណ៍ មនុស្ស​ធ​ម៍ សង្គម យុវជន​ខេត្តបន្ទាយ​មានជ័យ ​បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ​នូវ​ការបោះ​ជំរំ​លើក​ទី​១​របស់ខ្លួន មាន​រយ​:​ពេល​៣​ថ្ងៃ​២​យប់​(​ថ្ងៃទី​៩-១១​វិច្ឆិកា​២០១៨ ) ។ ជាការ​កត់សម្គាល់ សមាសភាព​ចូលរួម​មានមក​ចម្រុះ​និន្នាការ​សាសនា​ដូចជា​ព្រះពុទ្ធសាសនា អ៊ីស្លាម​សាសនា គ្រឹ​ស្ទ​សាសនា​។​

លោក​សុះ រ៉ូ​ហ្សា​លី ,​ លោក ជា សុវណ្ណ​ធួន អ្នករៀបចំ​កម្មវិធី​នេះ​អោយដឹង​ថ្ងៃទី​១១​ខែវិច្ឆិកា​ថា​ កម្មវិធី​នេះ​ទទួលបាន​កិច្ចសហការ សម្របសម្រួល​និង​បង្កលក្ខណ​:​ងាយស្រួល​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ពលរដ្ឋ​និង​អ្នកពាក់ព័ន្ធ​។​

កម្មវិធី​មាន​គោលបំណង​ក្នុង​ប្រធានបទ​ខាងលើ ហើយក៏​ដើម្បី​ចូលរួម​អបអរ រីក​រា​យេ​ក្នុង​ខួ​បទ​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​អនុញ្ញាតិ​ឲ្យយុវជន​មកពី​ព្រះពុទ្ធសាសនា សូម្បី​ព្រះសង្ឃ​ជា​សាមណេរ​វ័យក្មេង​ក៏​ចូលរួម​ដែរ ។​មកពី​អ៊ីស្លាម​សាសនា និង​គ្រឹ​ស្ទ​សាសនា​និង​អ្នក​កាន់​ជំនឿ​ផ្សេងទៀត​បាន​ចូលរួម​។​

លោក​បន្តថា មាន​យុវជន នារី​និង​អ្នកពាក់ព័ន្ធ​បាន​បោះជំរំ​ជិត​៤០ និង​ក៏មាន​ការចូលរួម​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​និង​សប្បុរសជន​ឧបត្ថម្ភ​កម្មវិធី​ជាច្រើន​ទៀត ។​

លោក ជា សុវណ្ណ​ធួន សហ​អ្នករៀបចំ ឧបត្ថម្ភ​កម្មវិធី​បោះជំរំ​យុវជន​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​រាត្រី​ថ្ងៃទី​១០​ខែវិច្ឆិកា​កន្លងមក​ថា  ក្រៅពី​សម្រេច​គោលបំណង​ខាងលើ ដំណើរការ​បោះជំរំ​នេះ ក៏​អាច​ពង្រឹង​និង​រក្សាបាន​នូវ​ទំនាក់ទំនង កិច្ចសហការ មិត្តភាព សាមគ្គីភាព ការយល់​អធ្យាស្រ័យ​និង​ការចេះ​ជួយ​គ្នា ការចែករំលែក​សុខទុក្ខ​និង​ការបរិច្ចាគ​ផងដែរ ។​

ឯ លោក សុះ រ៉ូ ហ្សា​លី សហ​អ្នករៀបចំ​ លោក​ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ក៏​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា កម្មវិធី​នេះ​បាន​ជួយ​អោយ​យុវជន​ស្វែងយល់​ពី​តម្លៃ​នៃ​ទេសចរណ៍ បរិស្ថាន ការអភិរក្ស ការអភិវឌ្ឍន៍​បេ​តុ​ក​ភ័​ណ្ឌ​…​ផងដែរ ។

ចំណែក​កញ្ញា​មូ​ស្ល៊ី​ម ដែល​ចូលរួម​ដែរ​បាន​ចាប់អារម្មណ៍​ថា  ទោះ​កញ្ញា​និង​មិត្តភក្តិ​មិនអាច​ហូប​អាហារ​ខ្លះ​ដែលមាន​សារធាតុ​ខ្លាញ់ជ្រូក ក៏​កញ្ញា​អាច​ហូប​អាហារ​និង​ចូលរួម​ដ៏​រីករាយ​ក្នុង​ផ្នែក​ទៃ​ង​ឡាយ​នៃ​កម្មវិធី​បោះជំរំ​យុវជន​នេះ ។​

សូមបញ្ជាក់ថា កម្មវិធី​បោះជំរំ​យុវជន​ខេត្តបន្ទាយមានជ័យ​លើក​ទី​១​នេះ មាន​បោះជំរំ​នៅ​ប្រា​ដា​ទ​បន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក និង​នៅលើ​ខ្នង​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក មាន​ទស្សនា​ប្រាសាទ​បន្ទាយ​ឆ្មារ ប្រាសាទបន្ទាយទ័ព ទស្សនា​រមណីយដ្ឋាន​ស​ហគ​មន៍​ព្រៃឈើ​ឋ​ផ្នំ​ព្រះ កម្មវិធី​សំណួរចម្លើយ កំសាន្ត ការដាំ​កូនឈើ កម្មវិធី​សង្គ្រោះ​បឋម ស្វែងយល់​គុណភាព​ម្ហូបអាហារ ប្រគល់​ធុងសម្រាម ចែក​សម្ភារៈ សិក្សា ទស្សនកិច្ច​វរ​:​សេនា​តូច​៥១៤ ទស្សនា​អាង​ត្រពាំងថ្ម ទស្សនា​តម្បាញ​សូត្រ ចែក​អំណោយ​ទុរគតជន ជាដើម​។

កម្មវិធី​នេះ បាន​បញ្ជ​ប់​ដោយ​ជោគជ័យ ជាមួយនឹង​ការសង្ឃឹម​ថា នៅ​ឱកាស​និង​ឆ្នាំក្រោយៗ​នឹង​បានធ្វើ​ម្តងទៀត ហើយក៏​អគុណ​ដល់​អ្នក​សប្បុរស​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​នេះ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម