​វគ្គប​ច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល វាយ​សី បានបញ្ចប់​

1288
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា​ /
​ភ្នំពេញ​: វគ្គប​ច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម កីឡា​វាយ​សី ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​៧ វិច្ឆិកា មក​នោះ បានបញ្ចប់​ហើយ កាលពី​រសៀល​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក មាស សារិន អនុប្រធាន​សហព័ន្ធ កីឡា​វាយ​សី​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម ទាំងអស់គ្នា ។ សូមបញ្ជាក់ថា វគ្គ​នេះ មាន​សិក្ខាកាម ចំនួន ៣៦ រូប ដែល​ក្នុងនោះ​មាន ២ រូប ជានា​រី ដែល​មកពី​ក្លិប ចំនួន ៩ និង​សមាគម​ចំនួន ៧ ទូទាំងប្រទេស ។​

​ជាវ​គ្ក​ដ៏​សំខាន់​មួយ ដែល​បង្រៀន ដោយ​លោក Laba Bhakta Shrestha ជា​អគ្គលេខាធិការរង សហព័ន្ធ​កីឡា​វាយ​សី នេ​ប៉ាល់ និង​ជា​គ្រូ​បច្ចេកទេស អាជ្ញាកណ្ដាល និង​ចៅក្រម ប្រចាំ​សហព័ន្ធ​កីឡា វាយ​សី​ទ្វីបអាស៊ី ។​

​វគ្គ​នេះ សិក្សា​លម្អិត ទៅលើ​ទ្រឹស្ដី ច្បាប់​ប្រកួត និង​ការប្រើប្រាស់​វាក្យ​ស័ព្ទ បច្ចេកទេស ជា​ភាសាបរទេស សម្រាប់​ការប្រកួត​ថ្នាក់ជាតិ និង អន្តរជាតិ ។ តាម​ការ​ឲ្យ​ដឹង​នោះ​ថា សម្រាប់​ការអនុវត្តន៍ លើ​ទីលាន​មិនជា​បញ្ហា​នោះទេ តែ​ការប្រើប្រាស់ ពាក្យ​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម​របស់​កម្ពុជា មួយចំនួន នៅ​មិនទាន់​ច្បាស់​នោះទេ ។​

​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​នេះ គេ​ជឿថា អាជ្ញាកណ្ដាល ចៅក្រម​កីឡា​វាយ​សី​កម្ពុជា នឹងមាន​ការរីកចម្រើន ជាង​មុន ពិសេស​បំពេញការងារ មាន​ប្រសិទ្ធភាព​ជាង​មុន ៕v

ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ និង​ថត​លាគ្នា នៅ​ថ្ងៃ​បញ្ចប់​វគ្គ​

ទីតាំងផ្សាយពាណិជ្ជកម្ម