ទិវា​ចងចាំ​រំលឹក​ដល់​ព្រឹក​ត្តិ​ការណ៍​បញ្ចប់​សង្គ្រាមលោក​លើក​ទី​១

2005
ចែករម្លែក
  • 1
    Share

ភ្នំពេញ​៖ សង្គ្រាមលោក​លើក ទី​១ បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩១៤​។ ទោះ ជា​គេ​សុទ្ធតែ​បានដឹងថា សង្គ្រាម​តែងតែ នាំមក​នូវ​មហា​វិនាស និង​មហា​ប្រល័យ ក៏​ភាគី​ដែល​ចូលខ្លួន​ទៅក្នុង​សង្គ្រាម សុទ្ធតែ​ដើម្បី​ឧត្តមភាព និង​កិត្តិយស​ជាតិ របស់គេ ឬ​ដោយសារតែ​ហេតុផល​ដ៏​ចាំបាច់ រៀងៗ​ខ្លួន ។ អ្នកពាក់ព័ន្ធ​ក្នុង សង្គ្រាម​ដោយផ្ទាល់ គឺ​ពួក​យុទ្ធជន និង​យុទ្ធ​នារី​មានជីវិត ចាក​ចេញពី​សមរភូមិ មកជួបជុំ​គ្រួសារ​វិញ​ដោយ​កម្រ​ណាស់​។​

​បន្ទាប់ពី​បាន​ផ្តាច់ផ្តិល​អាយុជីវិត និង​ទ្រព្យសម្បត្តិ​មនុស្សជាតិ​យ៉ាងច្រើន ឥត​គណនា​មក ពួក​មេដឹកនាំ​ពិភពលោក បានភ្ញាក់រលឹក​កើតក្តី​សង្វេគ​នាំគ្នា បង្កើត​យុទ្ធនា​ការបញ្ចប់ សង្គ្រាម​នោះ​ទៅវិញ​។​

​ទីបំផុត​វេលា​ម៉ោង​១១ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩១៨ បាន​ចូល​មកដល់​។ ពួក​អមិត្ត​នឹង​គ្នា​ទាំង ឡាយ​បាន​ព្រមព្រៀងគ្នា​ជា​ផ្លូវការ​បញ្ចប់សង្គ្រាម លោក​លើក​ទី​១ ដោយ​អាល្លឺម៉ង់​បាន ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ដែល គេ​ស្គាល់​ថា យុទ្ធសន្តិភាព​នៅវេលា ម៉ោង​១១​ព្រឹក ថ្ងៃទី​១១​ខែវិច្ឆិកា (​វិច្ឆិកា​) ឆ្នាំ​១៩១៨ នៅ​ចក្រភព​អង់គ្លេស​។​
​ ​
​មួយឆ្នាំ​ក្រោយមក ពោលគឺ​នៅ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​១៩១៩ មហាក្សត្រ ច​ច​ទី​៥ នៃ​ចក្រភព អង់គ្លេស​បាន​ឧទ្ទិស វេលា​ម៉ោង​១១​ៈ​០០ ថ្ងៃទី​១១ ខែវិច្ឆិកា ថា​ជា “​ថ្ងៃ​រំលឹក​ដល់ វិញ្ញាណក្ខន្ធ​នៃ កងទ័ព​ដែល​បាន​ពលី​ជីវិត​នៅក្នុង សង្គ្រាមលោកលើកទី​១ ” ។​
​ ​
​ចាប់ពីពេលនោះ​មក ពិធីបុណ្យ មួយ​ឈ្មោះថា Remembrance Day (​ទិវា ចងចាំ​) ត្រូវបាន​ប្រារឰធ្វើឡើង​នៅ ថ្ងៃទី​១១ ខែវិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បី​រលឹក​ដល់​ថ្ងៃ​ដែល​ពួក បច្ចាមិត្ត​ទាំងឡាយ បាន​ព្រមព្រៀងគ្នា​បញ្ចប់សង្គ្រាម​លោក លើក​ទី​១​ផង និង​ដើម្បី​រំលឹក​ដល់ វិញ្ញាណក្ខន្ធ​កងទ័ព ដែល​បាន​ពលី​ជីវិត នៅក្នុង​សង្គ្រាមលោកលើកទី​១​ផង​។ ពិធី​នេះ​ត្រូវបាន ប្រារឰ​ដោយ​ក្បួន​ដង្ហែ ការ​ស្មិងស្មាធិ៍ និង​សូត្រ​កំណាព្យ​រំលឹក​វិញ្ញាណក្ខន្ធ​ពួក​យុទ្ធជន នៅវេលា​ម៉ោង ១១​ថ្ងៃទី​១១​ខែ​១១ ។​

​ដើមឡើយ​បុណ្យ Remembrance Day ឬ​បុណ្យ​ទិវា​ចងចាំ​នេះ ត្រូវបានប្រតិបត្តិ​នៅក្នុង បណ្តា​ប្រទេស ដែលជា ក្រុម​រដ្ឋ​សហ​ធន​ប៉ុណ្ណោះ​។ ប៉ុន្តែ​សព្វថ្ងៃ​បុណ្យ​នេះ​ក៏ត្រូវ​បានប្រារឰ ធ្វើ​ផងដែរ នៅក្នុង​បណ្តា​ប្រទេស​ដែល​មិនមែន ជា​ក្រុម​រដ្ឋ​សហ​ធន​ដោយមាន​ភាពខុស គ្នា​បន្តិចបន្តួច​។​

​ពិធីបុណ្យ​មួយ​ដែលមាន​អត្ថន័យ ប្រហាក់ប្រហែល​នឹង Remembrance Day គឺ​បុណ្យ Remembrance poppy ដោយសារ​ដើម poppy នេះ បាន​រីក​ផ្កា ក្រហមច្រាល​ឆ្អៅ​ពាស ពេញ​វាល​ដូច ជា​ឈាម​នៃ​ពួក​យុទ្ធជន​ដែល​ហូរ​ខ្ចាយ នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នៃ​សង្គ្រាម លោក​លើក​ទី​១​។​
​ ​
​ចំណែក​នៅ​កាណាដា​បុណ្យ Remembrance Day គឺជា​ថ្ងៃ​សម្រាក សាធារណៈ ហើយ​រំលឹក និង​ផ្តល់​ជា កិត្តិយស​ដល់​ទាំង​យុទ្ធជន យុទ្ធ​នារី របស់​ពួកគេ ដែល​បម្រើ​នៅក្នុង​សង្គ្រាម លោក​លើក​ទី​១ , សង្គ្រាមលោក​លើក ទី​២ និង​សង្គ្រាម​នៅ​កូរ៉េ​ផង​។ ពិធី​នេះ ប្រា​ឰ​នៅ ទីលាន​ជាតិ​រំលឹក​សង្គ្រាម​នៅ ទីក្រុង​អូ​តា​វ៉ា ហើយ​ក៏មាន​ប្រារឰ​នៅ តាម​ទីក្រុង និង​ខេត្ត​នានា​ទូទាំងប្រទេស ផងដែរ​។ នៅ​ឥណ្ឌា ពិធី​នេះ​គ្រាន់តែ​ត្រូវបាន​ប្រារឰ​នៅតាម វិហារ​កាតូលិក ខ្លះៗ​ប៉ុណ្ណោះ​។​
​ ​
​នៅ​ញូ​ហ្សេ​ឡែ​ន និង​អូស្ត្រាលី ថ្ងៃបុណ្យ​ចងចាំ​ជាតិ គឺ​បុណ្យ Anzac Day ដែល​ប្រា​ឰ​ឡើង នៅ​ថ្ងៃទី​២៥ ខែមេសា ទៅវិញ​។ ចំណែក​ថ្ងៃបុណ្យ​យុទ្ធ​-​សន្តិភាព ឬ Armistice Day ត្រូវបាន ប្តូរ​ឱ្យទៅជា​បុណ្យ Remembrance Day វិញ​បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​។
​ ​
​នៅ​អាហ្វ្រិក​ខាងត្បូង​ក៏មាន ប្រារឰ​ពិធីបុណ្យ Remembrance Day នេះដែរ​។ នៅ​ប្រទេស​បារាំង និង បែ​ល​ហ្សិ​ក​ពិធីបុណ្យ Remembrance Day ពេលខ្លះ​គេ​ហៅថា Armistice Day ឬ​ថ្ងៃ​រំលឹក​ដល់​ទិវា​ចុះហត្ថលេខា ដើម្បី បញ្ចប់​សង្គ្រាមលោកលើកទី​១​។​
​ ​
​ទឹកដី​ហុងកុង​បាន​វិលត្រឡប់ ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន​វិញ នៅ​ឆ្នាំ​១៩៩៧ ពោលគឺ​លែង​នៅ​ជា ជាតិ​នៃ​ក្រុម​សហ​ធន​ទៀតហើយ​។ ចាប់ ពី​ពេល​នោះមក​ពិធីបុណ្យ Remem-brance Day លែង​ជា​ថ្ងៃ​សម្រាក សាធារណៈ​ទៀត​ដែរ ប៉ុន្តែ​ពិធី​នេះ នៅតែ​ត្រូវបាន​ប្រារឰធ្វើ​ដែរ​នៅ ចំ​កណ្តាល​ទីក្រុង​។​

​នៅ​អ៊ីតាលី អ៊ីស្រាអែល អៀរ​ឡង់ ហូ​ឡង់ ប៉ូឡូញ និង​សហរដ្ឋ អាម៉េរិក ជាដើម ក៏​សុទ្ធតែ​បានប្រារឰ​ពិធីបុណ្យ នេះដែរ ដោយ​គ្រាន់​តែមាន បង្កប់​ទៅ ដោយ​បុណ្យជាតិ​របស់គេ រៀងៗ​ខ្លួន ៕ ចងក្រង​ប្រែ​សម្រួល​: មេសា​

​ពិធី​ស្មឹង​ស្មាធិ៍​នា​ថ្ងៃបុណ្យ​ចងចាំ នៅ​អង់គ្លេស​រំឭក​ដល់​វិញ្ញ​ណ​ក្ខ​ន្ធ​យុទ្ធជន​យុទ្ធ​នារី នៅក្នុង​សង្គ្រាមលោកលើកទី ១
​ពិធី​ស្មឹង​ស្មាធិ៍​នា​ថ្ងៃបុណ្យ​ចងចាំ នៅ​អង់គ្លេស​រំឭក​ដល់​វិញ្ញ​ណ​ក្ខ​ន្ធ​យុទ្ធជន​យុទ្ធ​នារី នៅក្នុង​សង្គ្រាមលោកលើកទី ១

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ