​បើក​វគ្គ​បណ្ដុះបណ្ដាល ចៅក្រម​អុកចត្រង្គ​

1402
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា​ /
​ភ្នំពេញ​:​តាមរយៈ កញ្ចប់​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង កីឡា សម្រាប់ការបណ្ដុះបណ្ដាល ធនធានមនុស្ស​នោះ សហព័ន្ធ​កីឡា អុកចត្រង្គ​កម្ពុជា បាន​បើ​វគ្គ​បណ្ដុះបណ្ដាល ចៅក្រម​របស់ខ្លួន ជា​លើកដំបូង ។​

​វគ្គ​នេះ បានចាប់ផ្ដើម ពីថ្ងៃ​ទី​១២ ដល់ទី​ថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ​២០៨ នា​សាលប្រជុំនាយកដ្ឋាន អប់រំ​កាយ និង កីឡា ។ មាន​សិក្ខាកាម ចូលរួម​ចំនួន ៣៥ រូប ដែល​ពួកគេ ជា​ប្រធាន​ក្លិប ជា​គ្រូ​ប្រចាំ​ក្លិប និង​ជា​អតីត​កីឡាករ អុកចត្រង្គ ដែលមាន​ឈ្មោះ​បោះ​សម្លេង និង ជា​អតីត​ស្ដេច​អុក ។​

​លោក គ្រួច ច​ប្ថា​រិ​ទ្ធ ជា​គ្រូបង្វឹក​របស់​សហព័ន្ធ​នោះ ក៏​ជា​ជា​សិក្ខាកាម មួយរូប​ដែរ ។

លោក​បាន​បញ្ជាក់ថា ទោះបី​លោក ជា​គ្រូបង្វឹក ក៏ពិតមែន តែ​លោក​ក៏ត្រូវ​កា​ជំនាញ ជា​ចៅក្រម​ដែរ ព្រោះ​ជា​គ្រូបង្វឹក​ម្នាក់ បើ​ចេះ​ជំនាញ ជា​ចៅក្រម​ទៀត​នោះ នឹងកាន់តែ​ប្រសើរ ។​

​គ្រូឧទ្ទេស សម្រាប់​វគ្គ​នេះ គឺ​លោក ហូ​យ សូ​ណា ដែលជា​ស្ដេច​អុក ឆ្នាំ​២០១៦ និងលោក ប៊ិន គា​សេង ជា​ជើងឯក​រង​ស្ដេច​អុក ឆ្នាំ​២០១៧ ។​

​ថ្លែងប្រាប់​សិក្ខាកាម នៅពេល​ចាប់ផ្ដើម​វគ្គ លោក ហូ​យ សូ​ណា បាន​បញ្ជាក់ថា វគ្គនេះ គឺមាន​ទម្រង់​ជា​សិក្ខាសាលា ដែល​សិក្ខាកាម ទាំងអស់ ចូលរួម​បញ្ចេញ​នូវចំណេះដឹង​របស់ខ្លួន ចំពោះ​កីឡា​អុក ព្រោះ​កីឡា​នេះ ជា​វប្បធម៌ ប្រពៃណី របស់កម្ពុជា រាប់​សតវត្សរ៍ មកហើយ ។​

​លោក​បាន​បន្តថា សិក្ខាកាម​ទាំងមូល នឹង​ស្វែងយល់​ពី​ប្រភព និង​ប្រវត្តិ នៃ​កំណើត​អុកចត្រង្គ វិធីសាស្ត្រ នៃ​ការ​លេងអុក និង​តួនាទី​របស់​ចៅក្រម​។ នៅ​ថ្ងៃ​បញ្ចប់​វគ្គសិក្សា សិក្ខាកាម​ទាំងអស់ នឹង​បានទទួល​វិញ្ញ​បន​ប័ត្រ​ទាំងអស់គ្នា ៕v

​ទិដ្ឋភាព​សិក្សា វគ្គ​ចៅក្រម អុកចត្រង្គ​

ទីតាំងផ្សាយពាណិជ្ជកម្ម