ខ្យែ​ភាពយន្ត​រឿង «​ព្រលឹង​ល្បុក្កតោ​» ចាប់ផ្តើម​ថត​នៅថ្ងៃនេះ​

2264
ចែករម្លែក
  • 3.6K
    Shares

ខេត្តកំពង់ឆ្នាំង​៖ ខ្យែ​ភាពយន្ត​រឿង «​ព្រលឹង​ល្បុក្កតោ​» បានចាប់ផ្តើម​ថត​នៅថ្ងៃនេះ បន្ទាប់ពី​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​ថត​ខ្សែភាពយន្ត​រឿង «​ព្រលឹង​ក្បាច់ល្បុក្កតោ​» កាល​រសៀល ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ ក្លឹប​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ស្ថិតនៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។

​ រឿង​«​ព្រលឹង​ល្បុកតោ​» និពន្ធ​រៀបរៀង​ដោយ លោកគ្រូ សាន គឹមស៊ាន និងផ្តល់​ថវិកា​ដោយ អ្នកឧកញ៉ា តឹក ង៉ូ​យ​។

​ជា​កីឡា​ករចេះ​ក្បាច់ល្បុក្កតោ ពី​ដូនតា ពី​គ្រូឧបជ្ឈាយ៍ តាំងពី​អាយុ ១៣ ឆ្នាំ​មកម្ល៉េះ លោកគ្រូ សាន គឹមស៊ាន បាន​លើកឡើងថា មូលហេតុ​ដែល​លោក​និពន្ធ​និង​ដឹកនាំ​រឿង​ថត​ខ្សែភាពយន្ត​រឿង​ព្រលឹង​ល្បុក្កតោ​ខ្មែរ គឺ ដើម្បី​ថែរក្សា​ព្រលឹង​ជាតិ​របស់​យើង​មួយ​នេះ ដែល​បាន​បាត់បង់​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ដោយសារតែ​យើង​មិនបាន​នឹកគិត​គូរ ឬក៏​យើង​ភ្លេច ធ្វើ​មិនដឹងមិនឮ នូវ​មរតក​ដូនតា​ដ៏​មានតម្លៃ​មួយ​នេះ​។ លោក​បន្ត ហេតុនេះ​គឺ​ដល់ពេល​វេលា ដែល​យើងទាំងអស់គ្នា ជា​ខ្មែរ ត្រូវ​បង្ហាញ​ពិភពលោក​ឲ្យ​បាន​ស្គាល់ ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​ប្រទេស​ខ្មែរ​គឺជា​អច្ឆរិយៈ​លើ​សកលលោក​នា​សម័យ​ជំនាន់​ដើម​។

​លោក​បន្ថែមថា ភាព​អស្ចារ្យ​របស់​មហា​បុរស​យើង​ដែល​បាន​បន្សល់ទុក​មកពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់​ដើម មាន​ឯក​សារបាន​បន្សល់ទុក​នៅតាម​ជញ្ជាំង​ប្រាសាទ​អង្គរតូច ប្រាសាទបាយ័ន និង​ប្រាសាទ​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

​លោកគ្រូ សាន គឹមស៊ាន គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ និង​ជា​អ្នកដឹកនាំ​រឿង បាន​មានប្រសាសន៍ថា ជាមួយគ្នា​នោះ​អ្នក ឧកញ៉ា តឹក ង៉ូ​យ ដែលជា​អ្នក​ឧបត្ថម្ភ​ដល់​ការផលិត​ខ្សែភាពយន្ត​រឿង ព្រលឹង​ក្បាច់គុន​ល្បុក្កតោ បាន​មានប្រសាសន៍ថា មូល​ហេតុដែល​អ្នកឧកញ៉ា​ជួយឧបត្ថម្ភ​ថវិការ ដល់​ការថត​ខ្សែភាពយន្ត​នេះ​ឡើង​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដែល​បាន​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ ដើម្បី​ដាក់បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ឲ្យ​ទៅជា​សម្បត្តិ បិ​តិក​ភ័​ណ្ឌ​ពិភពលោក ហើយ រំពឹងថា​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ ក្បាច់គុន​ល្បុ​ក្ក​ត្តោ​ខ្មែរ នឹង​ក្លាយជា​មរតក​វប្បធម៌​ពិភពលោក​ជាមិនខាន​។

​​ដើម្បី​ឲ្យ​សម្រេចបាន​នូវ​កត្តា​ខាងលើ អ្នកឧកញ៉ា សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ នៅពេល​ខ្សែភាពយន្ត​ថត​សម្រេច​បានដាក់​បញ្ចាំង៕ ល​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម