ស្ងោ​ទំពាំង​ឆ្អឹងជំនី​ជ្រូក​

2126
ចែករម្លែក

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក ៥​ខាំ​
– បង្គា​យ៉ា​ហេ ១​ខាំ​
– ទំពាំង​ ៤​ខាំ​
– ខ្ទឹមស ៥​កំពឹស​
– ឫស​ជីរវ៉ាន់ស៊ុយ ៣
– ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ដុំ​ស៊ុប​ខ្នរ​ ១​ដុំ​

+ វិធី​ធ្វើ​
– ឆ្អឹងជំនី​ជ្រូក​លាង​ទឹក​ឲ្យ​ស្អាត រួច​កាត់​វា​ជាង​ដុំៗ​, ហាន់​ទំពាំង​ជា​បន្ទះៗ​, យ៉ា​ហេហា​ន់​ជា​សរសៃៗ​
– ខ្ទឹមស ម្រេច និង​ឫស​ជីរវ៉ាន់ស៊ុយ ដាក់​បុក​ឲ្យ​ម៉ត់ រួច​ដាក់​រំលីង​ក្នុង​ឆ្នាំង​ឲ្យ​ឈ្ងុយ​សឹម​ដាក់ ឆ្អឹងជំនី​ជ្រូក​ចូល​កូរ​ឲ្យ​សព្វ លាង​បង្គា​យ៉ា​ហេ​ដាក់ចូល រួច​ចាក់ទឹក​ធម្មតា​កន្លះ​ឆ្នាំង និង​ដាក់​ដុំ​ស៊ុប​ខ្នរ​ចូល បន្ទាប់មក​ពេល​ទឹក​ពុះ​ដាក់​ទំពាំង​ចូល​រម្ងាស់​ឲ្យ​ឆ្អិន​សឹម​រោយ​ម្រេចម៉ត់​ពីលើបន្ថែម​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​

ទីតាំងផ្សាយពាណិជ្ជកម្ម