បាត់​ពី​ផ្ទះ​១​ថ្ងៃ​រកឃើញ​ដេកស្លាប់​កណ្តាលវាល​ស្រែស​ង្ស័​យ​ខ្យលគ​នៅ​ស្រុក​សំរោង​ទង​

977
ចែករម្លែក

​ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​បុរស​ម្នា​ក់មាន​ជំងឺ​ប្រចាំកាយ​ដើរ​បាត់​ពី​ផ្ទះមួយ​ថ្ងៃ​ត្រូ​យុវជន​ម្នាក់​វ​ក្មេងប្រុស​២​នាក់​ ប្រទះឃើញ​ដេកស្លាប់​ក្នុង​វាស​ស្រែ​ខាងលិច​ភូមិ​ពោធិ​ ឃុំ​ព្នាយ​ ស្រុក​សំ​រោងទង​ ខេត្តកំពង់ស្ពឺ​។​
​ហេតុការណ៍​ប្រទះឃើញ​បុរស​ដែល​ដេកស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃទី​១១​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​យុវជន​និង​ក្មេងប្រុស​២​នាក់​មាន​១.​ឈ្មោះ ​ខន ទី ​អាយុ​២៣​ឆ្នាំឈ្មោះ ​លី​ ទិ​ត្យ​ អាយុ​១៥​ឆ្នាំ ឈ្មោះ​ ឡុង​ សុខ​ចាន់​ អាយុ​១២​ឆ្នាំ ​នាក់​ទាំង​០៣​រស់នៅ​ភូមិ​ពោធិ​ ឃុំ​ព្នាយ ​ស្រុក​សំរោង​ទង​ បាន​និយាយថា​នៅមុន​ពេល​ពួកគេ​ប្រទះឃើញ​សព​នោះ ​ពួកគេ​បាននាំគ្នា​ទៅ​ស្ទួ​ច​ត្រី​នៅ​ចំណុច​ខាងលើ ​ដែលមាន​ចំងាយ​៩០០​ម៉ែត្រ​ពី​ខាងលិច​ភូមិ​ ​ប្រទះឃើញ​សព​ដែល​ដេកស្លាប់​កណ្តាល​វាលស្រែ ​បាននាំគ្នា​ត្រឡប់មក​ភូមិ​វិញ​និង​រាយការណ៍​ទៅ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​ព្នាយ ​ឲ្យ​ទៅ​មើល​និង​ស្រាវជ្រាវ​យក​សាចញាតិ​ ព្រោះ​មិនមែនជា​អ្នកភូមិ​របស់គេ​។​

​ក្រោយពី​មន្ត្រីនគរបាល​ជំនាញ​ចុះទៅពិនិត្យ​សព​ជនរងគ្រោះ ​ហើយ​ជន​រង​ដែល​ដេកស្លាប់​នេះ​ជា​ករណី​ខ្យលគរ​មិនមែនជា​អំបើ​ឃាតកម្ម​នោះទេ​។​ ជនរងគ្រោះ​មានឈ្មោះ​ ទិ​ត្យ ​ស៊ុន​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ក្រាំង​រលួស ​ឃុំ​ក្រាំងចេក ​ស្រុក​ឧដុង្គ ​ជា​មនុ​ស្សមាន​ជំងឺ​ស​សៃ​ប្រសាត​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម