ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ចុះ​ពី​រថយន្ត​ស្រាតខោ​តែម្តង​

1119
ចែករម្លែក
  • 2
    Shares

​ដោយ:​ចាន់តូ​/ភ្នំពេញ​ ៖​ បុរស​ជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​បានមក​ស្រាតខោ​ចេញ​អង្គុយ​លើ​ដងផ្លូវ​បង្ករ​ភ្ញាក់​ផ្អើ​តាំងពី​ម៉ោង​០៦​ព្រឹក​ថ្ងៃទី​១២ វិច្ឆិការ ២០១៨ នៅ​ផ្លូវ​១០១៩​កែង​ផ្លូវ​សម្តេច​ជាស៊ីម​ភូមិ​ក្រុង​ថ្មី​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។​

​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ​មិនត្រូវ​បាន​ស្គាល​សញ្ជាតិ​។​

​ប្រភពពី​សមត្ថកិច្ច​ឈរជើង​គោលដៅ​ខាងលើ​​បាន​ប្រាប់ថា ​នៅមុន​កើតហេតុ​ឃើញ​បុរស​ខាងលើ​បើករថយន្ត​ម្នាក់ឯង​ម៉ាក​TOYOTABROS ពណ៌​ទឹកប្រាក់​ពាក់​ស្លាក់​លេខ ភ្នំពេញ​2AS-3117​ដោយ​បើកបរ​ម្នាក់ឯង​ក្នុងទិសដៅ​​ពី​លិចទៅ​កើត​លើផ្លូវ​សម្តេច​ជាស៊ីម។ ខ​ណៈ​មក​​ដល់​ចំណុច​ផ្លូវកែង​ខាងលើ​បាន​អែប​រថយន្ត​ទៅខាង​ស្តាំ​ផ្លូវ ​រួច​ចុះ​ដើរមក​ស្រាតខោ​ចេញ​តែម្តង​បង្ករ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើ​ដល់​សមត្ថកិច្ច​ និង​អ្នកដំណើរ​តាម​ដងផ្លូវ​តែម្តង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ក្រោយ​ភ្ញាក់​ផ្អើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ​នាំខ្លួន​បញ្ជូនទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម