ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​នាំគ្នា​ព្រួត​កាប់​នោះបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​

863
ចែករម្លែក

​ដោយ:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​ក្រុមគ្រួសារ​ជនរងគ្រោះ​ ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​នាំគ្នា​ព្រួត​កាប់​នោះបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្តកំពង់ស្ ពឺ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ​។​

​ឪពុក​ជនរងគ្រោះ​ឈ្មោះ ​ភឿង ​ប៊​ន​ អាយុ​៥៦​ឆ្នាំ ​រស់នៅ​ភូមិ​អង្គ​មេត្រី​ ឃុំ​រលាំងគ្រើល ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ ​បាន​និយាយថា ​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​និង​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ដើម្បី​ស្វែងរក​យុត្ត​ធ​ម៌ឲ្យ​កូនប្រុស​របស់គាត់​ ដែល​រងរបួស​ធ្ងន់​ដោយសារតែ​ជនដៃដល់​បីនាក់​ឪពុក​កូន​ និង​ក្មួយ​ដែល​បាននាំគ្នា​ព្រួត​កាប់ ​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹង​។​

​គាត់​បន្តថា​ ជនដៃដល់​ដែល​គាត់​ប្តឹង​នោះ​មាន ១.​ឈ្មោះ​យ៉ុង​ផាត់​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ២.​ឈ្មោះ​ផាត់​វុ​ើ​យ​ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ព្រៃ​ពង្រ​ឃុំ​រកា​រកោះ​ស្រុក​គងពិសី ៣.​ឈ្មោះ​ហុង​ហ៊ួ​ត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​មេត្រី​ឃុំ​រលាំងគ្រើល​ ដែល​បាន​រត់គេចខ្លួន​បាត់ស្រមោល​ក្រោយពី​កាប់​កូន​របស់គាត់​និង​កាំបិតផ្គាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រួចមក​។​

​លោក​ ជូ ​សារុន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ក្រុម​អ្នកយក​ព័​ត៏​មាន​តាម​ទូរ​សព្ទ័​ថា ​រឿងនេះ​ជំនាញ​កំពុងតែ​សើ​ប​អ​ង្គេ​ត ​និង​តាម​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​គួរ​រំលឹក​ផង​ដែលថា ​កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​មាន​ករណី​ហិ​ង្សា​ដោយ​ចេតនា​មួយ​បានកើត​ឡើង ​នៅ​ចំណុច​ភូមិ​ព្រៃ​ពង្រ​ឃុំ​រកា​រកោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ ​ដោយ​ជនរងគ្រោះ​និង​ជនដៃដល់​យក​មាន់មក​ជល់ ​និង​ភ្នាល់​គ្នា​ដាក់​លុយ​ក្រោយមក​ជនដៃដល់​ចាញ់​ ក៏​ទារលុយ​ពី​ជនរងគ្រោះ​វិញ​។ ​ប៉ុន្តែ​ជនរងគ្រោះ​មិន​ឲ្យ​ក៏​ទាញ​កាំបិតផ្គាក់​កាប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​ត្រូវ​ក្រុមគ្រួសា​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹង។ ​ចំណែក​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់អស់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម