ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​ធូ លន សង្កាត់​ចោមចៅ​២ រអ៊ូរទាំ​ឡាន​សម្រាម​យូរណាស់​ទើប​ទៅ​ដឹក​ម្តង​

846
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ សម្រាម ចង​ច្រក​ថង់ ដាក់​ធុង កញ្ឆេ ជាស្រេច ដាក់ តាម​មុខផ្ទះ​ប្រជាពលរដ្ឋ រហូតដល់​សត្វ​ឆ្កែ ក្រុម​អ្នក​រើស​អេតចាយ​ពេលយប់ ហែក ទាញ រយះរយាយ ក្លិនស្អុយ រាប់សិប​ថ្ងៃ ខណៈដែល​រថយន្ត​ស៊ិ​ន ទ្រី យូរថ្ងៃ​ណាស់​ទើប​គាត់​ទៅ ប្រមូល​ដឹក​ម្តងៗ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រអ៊ូ ធុញទ្រាន់ សម្រាម​កាន់តែ​ភ្លា​យ​ក្លិនស្អុយ​ទ្វេរ​ឡើង ។​

​ពលរដ្ឋ​បាន​លើកឡើងថា នៅក្នុង​បុរី​ធូ លន ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្ក​ស​ត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រថយន្ត​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ទៅ​ប្រមូល​ដឹក​សម្រាម មិន​ទៀត​ទាត់​ទេ ជួន​៣​ថ្ងៃ​ទៅ​ម្តង ជួន​ឈានដល់​១​សប្តាហ៍ ទើប​ឃើញ​លេច​ក្បាល​ឡាន​ស៊ិ​ន​ទ្រី ទៅ​ម្តង ។​

​ពលរដ្ឋ​បន្តទៀតថា ពួកគាត់​បង់លុយ​រាល់​ខែ មិនដែល​ខាន​ឡើយ បង់​រួមជាមួយ តម្លៃ​ភ្លើង កាលណា​មិន​បង់លុយ ឬ​អាក់ខាន នោះ​ភ្លើង​អគ្គីសនី​ផ្ទះ​គាត់ ត្រូវបាន​ក្រុមហ៊ុន​ផ្តាច់​ជាបណ្តោះអាសន្ន ម្លោះ​ហើយទើប​ពួកគាត់បង់លុយ​មិនដែល​អាក់ខានខែ​ណា​ឡើយ ក៏ប៉ុន្តែអ្វីដែល​ធ្វើ​ឲ្យ​ពួកគាត់អន់ចិត្តត្រង់​ថាឡាន​ដឹកប្រមូល​សម្រាមចុះបើ​ពលរដ្ឋបង់លុយ​គ្រប់ៗ​ចំនួនរួចហើយរាល់​ខែ ហេតុអ្វី​មិនបានទៅ​ប្រមូល​សម្រាមឲ្យ​បាន​ទៀង​ទាត់អ​ញ្ចឹ​ង លឿន​៣​ថ្ងៃ​ទៅ​ម្តង យូរ​រហូតដល់​១​សប្តាហ៍ ទើប​ជា​បញ្ហាក្លិនស្អុយម្យ៉ាងសត្វ​ឆ្កែទាញ​ហែក​ថង់ ម្យ៉ាង ក្រុម​អ្នក​ដើររក​អេតចាយ ហែក​ថង់​ផងក្លិនស្អុយកាន់តែ​ធ្វើឡើង ខណៈដែលរថយន្ត​យឺ​ត​យ៉ាវ ទៅ​ដឹកបញ្ជូន​ចេញ ។​

​ពលរដ្ឋ​សំណូមពរ​ផងដែរ ដល់​អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុន​ស៊ិ​ន ទ្រី ខ្លួនឯង​ផ្ទាល់ មេត្តាជួយ​ព​ន្លឿ​ន​ក្នុងការ​ប្រមូល​សម្រាមឲ្យ​បាន​ទៀត​ទាត់ ពលរដ្ឋ​មិនដែល​ធ្វើបាបជំពាក់​លុយក្រុមហ៊ុន​ឡើយ តែ​ក្រុមហ៊ុន​វិញ​ទេ​ដែល​ធ្វើបាប​បងប្អូន​ប្រជាពលរដ្ឋ យឺត​យ៉ាវយូរ​ច្រើន​ថ្ងៃ​ណាស់ ទើប​ទៅ​ដឹក​ម្តងៗរហូតដល់​មាន​ពលរដ្ឋ​មួយចំនួន ដោយសារ​ទ្រាំ​និង​ក្លិនស្អុយ​សម្រាម ផ្ទះ​របស់ខ្លួន​មិនបាន សម្រេច​លួច​ដឹក​យកទៅ​បោះ ចាក់ចោល តាម​ចិញ្ចើមផ្លូវ វា​ជា​ផលប៉ះពាល់​មួយទៀត ដល់​បរិស្ថានសោ​ភណ​ភាព ក្នុង​មូលដ្ឋានទីក្រុងទៀតផង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម