អា​រ៉ា​ប៊ី​សា​អូឌីត​អំពាវនាវ​អោយ​កាត់បន្ថយ​ការផលិត​ប្រេង​១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​

836
ចែករម្លែក

ក្រោយពីប្រេងធ្លាក់ថៃ រដ្ឋមន្រ្តីប្រេងអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទទី១២វិច្ឆិកាបាននិយាយថា បណ្តាប្រទេសផលិតប្រេង គួរកាត់បន្ថយទិន្នផលប្រេង១លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីធ្វើអោយទីផ្សារមានតុល្យភាព ។

លោកខាលីត អាល់-ហ្វាលី បានប្រាប់សន្និសីទប្រេងមួយនៅក្រុងអាប៊ូ ដាប៊ីថា« មានការធ្វើការវិភាគបច្ចេកទេសកាលពីម្សិលមិញហើយវាបង្ហាញថា យើងត្រូវកាត់បន្ថយការផលិតប្រេង១លានបារ៉ែលក្នុងមួយថ្ងៃដើម្បីអោយទីផ្សារមានតុល្យភាពវិញ»។

ហ្វាលី បាននិយាយថា អារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ប្រេងធំបំផុតលើលោក នឹងកាត់បន្ថយកន្លះលានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែក្រោយទៅដើម្បីជួយអោយទីផ្សារមានលំនឹង។

សូមបញ្ជាក់ថា ប្រេងបានធ្លាក់ថ្លៃជិត១ភាគ៥នៃតំលៃរបស់វានៅមួយខែមកនេះ ដោយសារតែការផ្គត់ផ្គត់ហួសសេចក្តីត្រូវការនិងមានសញ្ញាអំពីផលប៉ះពាល់មិនខ្លាំងដូចការរំពឹងទុកអំពីទណ្ឌកម្មរបស់អាមេរិកលើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។ប្រេងឆៅអាមេរិកបានធ្លាក់ចុះ២០ភាគរយចាប់តាំងពីខែតុលាមក ពី៧៦ដុល្លារមក៦០ដុល្លារក្នុងមួយបារ៉ែល។

ប្រទេសផលិតប្រេងធំៗ រួមមានរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ បានព្រមានថា ការផ្គត់ផ្គង់ប្រេងនឹងហួសសេចក្តីត្រូវការនៅឆ្នាំក្រោយ។

លោកហ្វាលី កាលពីថ្ងៃចន្ទក៏បាននិយាយថា មានការកើនឡើងនៃស្តុកប្រេង និងថាប្រទេសផលិតប្រេង២៥នឹងមិនអនុញ្ញាតអោយនិន្នាការនេះបន្តទៀតទេ៕ដោយ៖វាសនា

រដ្ឋមន្រ្តីប្រេងអារ៉ាប៊ី សាអូឌីត លោកខាលីត អាល់-ហ្វាលី

ទីតាំងផ្សាយពាណិជ្ជកម្ម