នាឡិកា G-Shock ប្រគុំ​តន្ត្រី​ធំ​អបអរ​ខួប​៣៥​ឆ្នាំ​

1648
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នាឡិកា​កាស្យូ G-Shock ដែលមាន​ឈ្មោះ​បោះ​សម្លេង​ទូទាំង​ពិភពលោក បានរៀបចំ​ការប្រគុំ​តន្ត្រី​ទ្រង់ទ្រាយ​ធំ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដើម្បី​អបអរសាទរ​ខួប​៣៥​ឆ្នាំ​របស់ខ្លួន​។​

​កម្មវិធី​ប្រគុំ​តន្ត្រី​អបអរ​ខួប​៣៥​ឆ្នាំ​របស់​នាឡិកា​G –Shock នៅ​កោះ​ពេជ្រ មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​៖ កញ្ញា មាស សុខ​សោភា ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​G-Shock, លោក ជី ដេវីត ,​កូនប្រុស​លោក​ព្រាប​សុវត្ថិ លោក សុវត្ថិ មុ​នី្ន​វណ្ណ​និង សុវត្ថិ មុន្នីនាថ​, សុ​ភ័​ក្រ កុ​សុ​ម៉ា​, ក្រុម​រាំ​OMG ក្រុម​រាំ និ​ន​ចា ថប់ ព្រមទាំង​មាន​ការចាប់​រង្វាន់​នាឡិកា​G-Shock ចំនួន​រាប់រយ​រង្វាន់​និង​ប្រឡង​ជិះ​កង់​យក​រង្វាន់​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​គម្រប់​ខួប​៣៥​ឆ្នាំ​នៃ​នាឡិកា​G-Shock រួមមាន លោក អាត់​ស៊ូ​ស៊ី យ៉ាម៉ា​អូ​កា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​កាស្យូ​ជប៉ុន លោកស្រី លី គាវ អគ្គនាយិកា​ក្រុមហ៊ុន LDI Enterprise LTE និង លោក ហ៊ី​តូ​មី សា​កាគី​បា​រ៉ា ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​កាស្យូ​។​

​លោក អាត់​ស៊ូ​ស៊ី យ៉ាម៉ា​អូ​កា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​កាស្យូ​ជប៉ុន បាន​ថ្លែងថា​៖​នាឡិកាដៃ​ម៉ាក G-Shock Casio មាន​ដើមកំណើត​នៅ​ឆ្នាំ​១៩៨៣ និង​មកដល់​ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​៣៥​ឆ្នាំ​ហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ នៅតាម​បណ្តា​ប្រទេស​ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ G-Shock ទាំងអស់​បាន​ប្រារព្ធ​ខួប​៣៥​ឆ្នាំ​ផងដែរ រួមទាំង​ប្រទេស​កម្ពុជា​។​

ថ្លែង​នៅក្នុង​សន្និសីទ​សារពត៌មាន​មុនពេល​ការប្រគុំ​តន្ត្រី​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នា​២០១៨​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​លោក គាំង សុង ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​LDI Enterprise បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​បង្កើតឡើង​ដំបូង​ដោយ​លោក គួច ទាង​ងួន នា​ថ្ងៃ​៨​ខែសីហា ឆ្នាំ​១៩៩៣​។ រហូតដល់​បច្ចុប្បន្ន មាន​អាយុ​២៥​ឆ្នាំ​ហើយ​និង ទទួលបាន​នូវ​ទំនុកចិត្ត​ពី​អតិថិជន ចំពោះ​ផលិតផល​ដែល​ក្រុមហ៊ុន​ធ្វើ​ចរាចរណ៍ និង​បាន​ត្រូវ​ទទួលស្គាល់ថា ជា​ផលិតផល​ពិត​១០០​ភាគរយ​។ បណ្តា​ក្រុមហ៊ុន​ម៉ាក​នាឡិកាដៃ​ល្បីៗ លើ​ពិភពលោក បានមក​ទំនាក់ទំនង​ផ្តាច់មុខ​ដូចជា​ក្រុមហ៊ុន​ធំ Casio Computer របស់​ប្រទេស​ជប៉ុន​ជាដើម​បានផ្តល់​សិទ្ធិផ្តាច់មុខ​នាឡិកា​ម៉ាក​Casio​តាំងពី​ខែមេសា​ឆ្នាំ​២០១៤​។​ក្នុង​រយៈកាល​៤​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​បើក​សាខា​ចំនួន​១១​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​ហើយ​នៅពេល​ខាងមុខ​នឹង​បើក​នៅ​ខេត្ត​ព្រះសីហនុ​ទៀត​។​

​នាឡិកាដៃ​ម៉ាក G-Shock Casio ត្រូវបាន​ផលិតឡើង​នៅក្នុង​ប្រទេស​ជប៉ុន​នា​ឆ្នាំ​១៩៨៣​មកទល់ពេលនេះ​មាន​អាយុកាល​៣៥​ឆ្នាំ និង​មានឈ្មោះ​ល្បីល្បាញ និង​ពេញនិយម​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន​ធានា​អះអាងថា រាល់​ផលិតផល​នាឡិកាដៃ​ដែល​បាន ដាក់តាំង​លក់​ក្នុង​ហាង Casio គឺជា​នាឡិកា​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ពិត​១០០​ភាគរយ​ឥត​ក្លែងបន្លំ និង​ធានា​លក្ខណៈ​អន្តរជាតិ​រយៈពេល​១​ឆ្នាំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម