សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨

863
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​ទូក ង វែង​ជាងគេ​ប្រវែង​របស់​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​
​ទូក ង វែង​ជាងគេ​ប្រវែង​ជិត ១០០​ម៉ែត្រ បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​។ លោក Pravin Patel ជា​អ្នក​វិ​ច្ឆ័​យ​និង​ពិនិត្យមើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​ទូកង​វែង​ជាងគេ​។ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូក «​ង​» វែង​ជាងគេ លើ​ពិភពលោក​នេះ​។​ ទូក ង មាន​ប្រវែង​សរុប​៨៧,៣០ ម៉ែត្រ និង​ទទឹង​ធំ​បំផុត​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​។ មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​៕

*​ផល​ម្រេច​កំពុង​ស្មុ​គ្រ​ស្មាញ​លើ​ទីផ្សារ​នាំចេញ​
​ឆ្នាំនេះ​អ្នកទទួលផល​ពី​ដំណាំ​ម្រេច ទំនងជា​មានការ​ខកចិត្ត​ខ្លាំង​ដោយសារ​ទីផ្សារ​នាំចេញ​ជាប់គាំង​។ តាម​ប្រភពពី​មន្ត្រី​កសិកម្ម​ខេត្តរតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ថា ផល​ម្រេច​ដែល អ្ម​កដ​បាន​នៅ​ឆ្នាំ ឃើញ​មាន​សល់​ច្រើ​ណាស់ លក់​ចេញទៅ​អត់​រួច ដោយសារ​តម្លៃថោក​ពេក​។ សូម្បីតែ​វៀតណាម​ក៏​អត់​ទិញ​ពី​កម្ពុជា​ដែរ​។ ថ្លៃ​ម្រេចខ្មៅ​បាន​ធ្លា​ក់មក​ត្រឹម​៣០០០​ទៅ​រៀល​ក្នុង​មួយ​គីឡូក្រាម​។ តែបើ​ទីផ្សារ​ក្រៅប្រទេស​អាច​បាន​ថ្លៃ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​៕

*​កម្មករ​រោងចក្រ​ហ្គ្រី​ន មី ដូ​វ ដួលសន្លប់​ជិត​៥០​នាក់ រថយន្ត​សង្គ្រោះ​ចេញទៅ​ជួយ​អន្តរាគមន៍​
​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ យ៉ី​យោ ទ្រី ម៉ី ដូ ដែលមាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវលំ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ប្រមាណ​ជិត​៥០​នាក់ កើតមាន​អាកា​រៈ​ទន់​ដៃជើង ដួលសន្លប់ ជា​បន្តបន្ទាប់ បង្ក​ឲ្យ​ផ្អើលឆោឡោ អជ្ញាធរ សមត្ថកិច្ច ពិសេស​រថយន្ត​សង្គ្រោះ អង្គភាព​៧១១ កងពលតូច​លេខ​៧០ រថយន្ត​មណ្ឌល​​សុខភាព ចេញទៅ​អន្តរាគមន៍​ជួយ​សម្រួល ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។​ ហេតុការណ៍​ភ្នា​ក់​ផ្អើល កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​រោងចក្រ កាត់ដេរ សម្លៀកបំពាក់ ហ្គ្រី​ន មី ដូ​វ ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​៕

*​អាជ្ញាធរខេត្ត​កំពង់ចាម​អន្តរាគមន៍​សង្គ្រោះ​ដំណាំ​ស្រូវ​អត់​ទឹកបាន​ជាង​៦.០០០​ហិកតា​
​មន្ត្រី នៃ​មន្ទីរជំនាញ​ដឹកនាំ​ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បានបង្ហាញ​តួលេខ នៃ​គ្រោះ​រាំងស្ងួត​ដែល​បាន និង​កំពុង​វាយប្រហារ លើ​ស្រុក​ចំនួនប្រាំមួយ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ទាំង​ដំណាំ​ស្រូវ​រដូវ​វស្សា និង​រដូវប្រាំង សរុប​ចំនួន​ជាង​មួយ​ម៉ឺនហិកតា​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​ជួយ សង្គ្រោះបាន៦.៣៨៤ហិកតា​ហិកតា​ហើយ គិត​ត្រឹម​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម