ថ្ងៃទី​១៣ ខែវិច្ឆិកា ២០១៨

967
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ក្រៅពីនេះ​បើ​លោកអ្នក​មានដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​ប្រយ័ត្ន ប្រយែង​បន្តិច​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​គូ​ស្នេហា​កំលោះ​ក្រមុំ មានការ​រកាំចិត្ត ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក មិន​ស្ទើរ​នោះទេ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​គួរសម​ផង​។ ក្រៅពីនេះ​លោកអ្នក​អាច​យក​កិច្ចការងារ សំខាន់​សម្រាប់​បំពេញ​ថ្ងៃនេះ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​មានការ​ថយចុះ​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពុំ​នោះទេ​អាចមាន​បញ្ហា​អាក្រក់​ណាមួយ​មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប ហើយ​បើ​ចង់​ធ្វើ​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ងាយ​កើតមាន​បញ្ហា​យាយី​ផង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ មានការ​ថយក្រោយ ច្រើនជាង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រុងប្រយ័ត្ន​បើ​ពុំនោះ​ផល​ដែល ជា​ផ្លែផ្កា​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ផង​។​ក្រៅពីនេះ​ការតាំង​ចិត្ត​ធ្វើ​អ្វីមួយ​ក៏ត្រូវ​អត់ធ្មត់​តស៊ូ ទើប​លទ្ធផល​ជា​ផ្លែផ្កា​ហុច​មកវិញ​នៅពេល​ក្រោយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី ៗ​គប្បី​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស ការធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន សូវ​មានការ​រីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព ហេតុនេះ​ចូរ​ប្រយ័ត្ន រោគ​ជំងឺ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​ឃើញថា​តែង​ផ្តល់​ផល​ល្អ និង ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទីជិត​ឆ្ងាយ​តែង ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅពេលនេះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនត្រូវ​រឹង​មានះ​ច្រើនពេក​ឡើយ​ពីព្រោះថា ផល​អាក្រក់​នោះ​ឃើញថា​ងាយ​កើតឡើង​នាំ​ត្រូវ​រងកម្ម​នៅពេល​ក្រោយ​វិញ​ណាស់​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ម្ល៉ោះហើយ​ទោះ ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។ ការធ្វើ​ដំ ណើ​រ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​ម ទៅមុខ​ជានិច្ច​។ ការរស់នៅ​លោកអ្នក​មិនត្រូវ​យក​ភាព​ចចេស​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​ការ ធ្លាក់ទឹក​ចៀស​មិន​រួច​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី មួយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​គិត​ហើយ​សឹម​គូរ​”​ទើប​ប្រសើរ​ដោយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ដែរ​ព្រោះ​ប្រាក់កាស​បើកាលណា​ចុះ​ទុន​ទៅហើយ​មិន​ងាយ​ដកចេញ​មកវិញ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ជានិច្ច​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ក្រៅពីនេះ​បញ្ហា​សុខភាព​ក៏​មិនល្អ​ប្រសើរ​ដែរ​ពិសេស​ឱ្យ​ប្រយ័ត្ន រោគ​ជំងឺ​ចាស់​លាប់​ឡើងវិញ​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បើក របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ មុនពេល​ដែល​យើង​ទទួលជោគជ័យ​អ្វីមួយ​ត្រូវ​ពុះពារ​ការងារ​និង​តស៊ូ​អំណត់ ដូចជា​នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​បើ​ចេះ​តស៊ូ ផល​លំបាក​ទាំងពួង​នឹង​ប្រែក្លាយជា​ល្អ​វិញ​ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការទិញ​ចូល​លក់​ចេញ​ដាច់​រស់​រវើក​គ្រាន់បើ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ បន្តិច​ព្រោះ​ងាយ​កើត​ឡើងជា​សព្វមួយដង​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំងកិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ​ស្ថិតក្នុង​ផ្លូវ​រដិបរដុប បន្តិច​ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល​លំបាក​ទាំង​តូចតាច​ទៅ​ធំ​រួច​។ ការរស់នៅមាន​ភាព​សុខដុម​និង​មនុស្ស​ជួយ​ជ្រោមជ្រែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​បំពេញ ក្រពះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា ផល​មិនល្អ​ងាយ​កើតឡើង​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​បញ្ហា​យាយី​និង​រឿង​រាវ​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម