រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​នៅ​ផ្លូវជាតិ​លេខ​៤​រង​ការខូចខាត​ទាំងសង្ខាង​និង​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់

778
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខាត​ទាំងសង្ខាង​យ៉ាងដំណំ​និង​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ បង្ក​ឲ្យ​មាន កា​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ២៣​និង​១០​នាទី​យប់ ថ្ងៃ​ច័ន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​ត្រង់ចំណុច​ជិត​បុរី​សែន​មនោរ​ម្ប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង ភូមិ អង្កែ​វ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ ពោ​ធិ៏​សែន ជ័យ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនដំបូង​គេ​ឃើញ​រថយន្តដឹក​សាំងក្រុមហ៊ុនតេ​លា ក្បាល​ពណ៌ស ពាក់​ស្លាក​លេខភ្នំពេញ 3B.6469 និង​កន្ទុយ​ពាក់​ស្លាកលេខ ភ្នំពេញ 4A.3902 បើក​តាម​បណ្ដោយ​ផ្លូវជាតិលេខ​៤ ទិសដៅ​ពី​កើតមក​លិច​យ៉ាង​លឿន។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​ក៏បាន​រេ​ចង្កូត​ទៅបុក​រថយន្តកាមរីឆ្លាម ដឹក​សម្ភារៈ​សិក្សាពណ៌សពាក់​ស្លាក​លេខ​ភ្នំពេញ 2Y.4580 បើក​តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើតបញ្ច្រាស់​ទឹ​ស​គ្នាបុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពី​វិល​បញ្ច្រាស់​ទឹ​ស​គ្នា​រង​ការខូចខាត​ផ្នែក​ខាងមុខ ស្ទើ​តែ​ទាំងស្រុង​ដូចគ្នា និង​ខាង​រថយន្ត​កាមរី​ឆ្លាម មាន​អ្នករងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។​ ភ្លាមៗ​ត្រូវបាន​រថយន្ត គ្លិ​និ​ច​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ផង​ដែល​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​សាំង​បាន​ចុះ​រត់គិច​បាត់ស្រមោល​។​

​ក្រោយពីរ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់ ​ហើយក៏​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ណ៍​ក្រុង​មក​វ៉ាស់​វែង​យករថយន្ត​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម