ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​ដេញ​គ្នា​ជ្រុល​ទៅបុក​អ្នក​ថ្មើរជើង​ម្នាក់

627
ចែករម្លែក

​ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ បុរស​វ័យ​ប្រហែល​២៥​ឆ្នាំ​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ បានបើកបរ​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដេញតាម​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត ហើយក៏​ជ្រុល​ទៅបុក​បុរស​ម្នាក់​ដែល​កំពុង​ដើរ​តាមផ្លូវ​បណ្តាល​ឲ្យ​រងរបួស​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ត្រង់ចំណុច​ក្បែរ​ហាង​ដូ​មី​ណូ​ភី​ហ្សា តាម​បណ្តោយ​ផ្លូវ​២៦១ កែង​និង​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AU-8917​។ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ដេញតាម​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត តែ​មិនដឹងថា​មានរឿង​អ្វី​នោះទេ​។ លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​រថយន្ត​បង្ក​ខាង​លើ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​បុក​ពីក្រោយ បុរស​ម្នាក់​ជា​អ្នក​លាងចាន់​នៅ​ហាង​ផឹក​ស៉ី​មួយកន្លែង ដែល​កំពុង​ដើរ​តែម្នាក់ឯង​នៅលើ​ចិញ្ចើមផ្លូវ ដោយ​ទើបតែ​ចេញពី​កន្លែងធ្វើការ​ដែល​នៅក្បែរនោះ​ហើយ​បំណង់​ដើរ​ត្រលប់​ទៅផ្ទះ​វិញ​។ បណ្តាល​ឲ្យ​អ្នក​ថ្មើរជើង​រងរបួស​បែក​ក្បាល​និង​រយះ​ចង្ការ ចំណែកឯ​រថយន្ត​បង្ក​រង​ការខូចខាត​ដាច់​កញ្ចក់​មើល​ក្រោយ​ចំហៀង​ខាងឆ្វេង​។

ភ្លាមៗ​នោះ​រថយន្ត​បង្ក​ក៏បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។ ដោយឡែក​បុរសរងគ្រោះ​ដែលជា​អ្នក​ថ្មើរជើង ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​ឯង​មន្ទីរ​ព្រះ​កុ​សុ​មះ​ភ្លាមៗ​ផងដែរ​។ ហើយ​មួយ​សន្ទុះក្រោយ​​ក៏​ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​ត្រលប់មក​កន្លែងកើតហេតុ​វិញ ​ក្នុង​គោលបំណង​មក​ទារ​សំណង​ពី​ជនរងគ្រោះ​វិញ ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ជួយ​អន្តរ​គម​ន៍​។

​ក្រោយពេល​កើតហេតុ ក៏មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​និង​ស​ម្រ​ប​សម្រួល​ជាមួយ​ភាគី​រងគ្រោះ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បានចេញ​សំណង​ចំនួន​១៥០​ដុល្លារ​ឲ្យទៅ​ភាគី​រងគ្រោះ ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម